ល្បីល្បាញជាងម្ភៃឆ្នាំ តើដឹងទេថាលោក ណុប បាយ៉ារិទ្ធិ មានអាយុប៉ុន្មានហើយ?

តារាបង្គោលក្រាក់ល្បីឈ្មោះដុះស្លែប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធិ ហាក់មិនបាក់ស្រុតរូបសម្រស់សោះ បើទោះបីជាលោកល្បីឈ្មោះជាងម្ភៃឆ្នាំហើយក៏ដោយ។ ការពូកែថែរក្សារូបសម្រស់ឱ្យនូវស្រស់សង្ហារនេះ ត្រូវបានមហាជនចោទជាសំណួរថា តើឆ្នាំនេះលោកមានអាយុប៉ុន្មានហើយ?

តាមការស្រាវជា្រវពីអ្នកសារព័ត៌មាន Sky Brother media បានឱ្យដឹងថា ឆ្នាំនេះ កំពូលតារារូបនេះមានវ័យ ៣៩ ឆ្នាំហើយ។ តារាសាច់ចាំរូបនេះបានឱ្យដឹងថា មូលហេតុដែលរូបសម្រស់លោកនៅតែរឹងមាំនិងមើលទៅក្មេងជាងវ័យក៏ព្រោះតែលោកហាត់ប្រាណបានទៀតទាត់ និង បរិភោគអាហារឱ្យបានគ្រប់ជីវជាតិ និងមានតុល្យភាព សមាមាត្រនឹងរាងកាយរបស់លោក។

គួរបញ្ជាក់ឱ្យដឹងលោក ណុប បាយ៉ារិទ្ធិ​ មានឆ្នាំកំណើតនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៨១។​ លោកបានប្រឡូកក្នុងអាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ ១៩៩៨ និងទទួលបានភាពល្បីល្បាញមិនស្រុះចុះមកទល់បច្ចុប្បន្ននេះ៕

ដោយ៖ ភូមិន្ទ