អាម៉េរិក ឲ្យយន្តហោះប្រយុទ្ធល្បឿនលឿនដល់ឥណ្ឌា ស្របពេលមានបញ្ហាព្រំដែនជាមួយចិន

(អន្តរជាតិ)៖ ទិភ្នាក់ងារសារព័ត៌មានអន្តជាតិបានចុះផ្សាយ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា អាម៉េរិកសុំផ្តល់យន្តហោះប្រយុទ្ធប្រភេទថ្មីមួយ ទៅប្រទេសឥណ្ឌា ក្រោយកើតមានភាពតានតឹងជាថ្មីនៅព្រំដែនជាមួយចិន។

សូមបញ្ជាក់ផងដែរថា យន្តហោះថ្មីនោះ មានឈ្មោះ F-15EX ដែលផលិតឡើងដោយក្រុមហ៊ុនបូអ៊ីង ជាយន្តហោះ F-15 Eagle ដែលកែអោយទំនើបឡើង។
ជាមួយគ្នានោះ ក្រុមហ៊ុនបូអ៊ីង បាននិយាយថា «ជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មី F-15EXអាចប្រើបានគ្រប់បរិស្ថាន សមត្ថភាពបន្ថែម ងាយបត់ងាយក្រឡាប់ ធន់ បង្កើនល្បឿនបានលឿន…»។

យន្តហោះ F-15EXត្រូវបានធ្វើអោយប្រសើរឡើងនៅផ្នែកជាច្រើន ដែលពួកអ្នកវិភាគបាននិយាយថាអាចជួយអោយវាប្រសើរជាងយន្តហោះប្រយុទ្ធនានា សូម្បីតែយន្តហោះទំនើបស៊េរីចុងក្រោយF-35ផលិតដោយក្រុមហ៊ុនLockheed Martin។

យន្តហោះនេះត្រូវបានសុំផ្តល់អោយឥណ្ឌា តែកងទ័ពអាកាសអាម៉េរិកបានចុះកុងត្រាទិញវាពីបូអ៊ីងចំនួន៨គ្រឿងរួចហើយក្នុងតំលៃជិត១,២ពាន់លានដុល្លារ។តែកងទ័ពអាកាសអាម៉េរិកបាននិយាយថាខ្លួនអាចបញ្ជាទិញ១៤៤គ្រឿងបន្ថែម៕ ដោយ៖ Micheal