លោក ដួង សំនៀង សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ អញ្ជេីញចូលរួមកាន់បិណ្ឌវេនទី១២នៅវត្តតេជោសរ៉ារាម 

(ព្រះវិហារ)៖ លោក ដួង សំនៀង នឹងលោកស្រី ព្រមទាំងក្រុមការងារ របស់កងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយពុទ្ធបរិស័ទ្ធជិតឆ្ងាយបានអញ្ជេីញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្ត តេជោ សរ៉ារាម ហៅវត្តអង្ការអេដស៍ ដែលស្ថិតក្នុងភូមិភូមិស្រអែមខាងជេីង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិធីនេះបានធ្វេីឡេីងនៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងឱកាសនេះ ឯកឧត្តមបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យដែលបានមកពីការចូលរួមរបស់ក្រុមការងារ បានវេប្រគេនស្លាដក់នឹងបច្ច័យដល់ព្រះសង្ឃចំនួន១៦អង្គ ទទូលបានថវិការសរុប៣៤ម៉ឺនរៀល
យាយជីតាជីចំនួន៣២ នាក់ ក្នុង១នាក់ទទួលបានថវិការ១ម៊ឺនរៀល-នឹងបច្ច័យសំរាប់កសាងក្នុងវត្ត១.៧៧ ៧.០០០៛មួយលានចិត្តប្រាំពីរម៊ិនប្រាំពីរពាន់រៀល ។

ឯកឧត្តម បានឧទ្ទិសនូវកុសលផលបុណ្យដែលបានរួបរួមគ្នាកសាងនៅថ្ងៃនេះ ជូនចំពោះបុព្វការីជន វីរះជន និងញាតិការទាំង ៧សណ្តាន្ត ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងសូមដល់ដួងវិញ្ញក្ខន្តអស់លោកទាំងអស់បានឈោងចាប់កំណេីតទៅកាន់ទីឋានបរមសុខ ហេីយបែរក្រោយអោយពរជ័យដល់យេីងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡេីយ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕

ដោយ សួនពិសិដ្ឋ (យុទ្ធ)