កូនស្រី គង់ ច័ន្ទស្រីមុំ ស្លៀកឈុតប្រពៃណីទៅវត្ត ស្អាតហើយ ក្រមិចក្រមើមទៀត

(ភ្នំពេញ)៖ គិតមកដល់ពេលនេះកូនស្រីបណ្តូលចិត្តរបស់ អ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា គឺកុមារី ម៉ូម៉ូ មានវ័យ៤ឆ្នាំ ហើយថ្មីៗនេះអ្នកនាង បាននាំកូនស្រីទៅវត្ត ក្នុង​ឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដោយតែងខ្លួនឲ្យកូនស្រីយ៉ាងស្រស់ស្អាត ជាមួយនិងការស្លៀកឈុតប្រពៃណី ហើយអ្វីដែលធ្វើឲ្យមហាជនក្នាញ់នោះគឺភាពក្រមិចក្រមើមរបស់កុមារីរូបនេះ។

រូបថតជាច្រើនសន្លឹកបានបង្ហោះ ពីសកម្មភាពរបស់ អតីតតារាសម្តែង អ្នកនាង គង់ ច័ន្ទស្រីមុំ ស្វាមីនិងកូនស្រីបាននាំគ្នាទៅកាន់បិណ្ឌនៅវត្ត គឺមានរូបថតជាច្រើនសន្លឹក បង្ហាញពីសកម្មភាពរបស់គ្រួសារអ្នកនាង ។ ហើយនៅក្នុងនោះ អ្វីដែលគេចាប់អារម្មណ៍នោះ គឺសម្រស់ស្រស់ស្អាត ភាពក្រមិចក្រមើមគួឲ្យក្នាញ់របស់កូនស្រីអ្នកនាង គឺពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍ និងសរសើរពីកុមារីរូបនេះជាខ្លាំង៕ (ដោយ៖ ពិជ័យបុត្រ)