WHO បានកត់ត្រានូវការកើនឡើងកូវីដ១៩ តែមួយថ្ងៃ ជាង ៣០៧.០០០ នាក់

(អន្តរជាតិ)៖ អង្គការសុខភាពពិភពលោក បានរាយការណ៍ពីការកើនឡើងនូវការឆ្លងកូវីដ១៩ ក្នុងពិភពលោក រយៈពេលតែមួយថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ចំនួន ៣០៧.៩៣០ករណី ។ ការកើនឡើងខ្លាំងបំផុត គឺនៅប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងប្រេស៊ីល ។

ប្រទេសឥណ្ឌាបានរាយការណ៍ករណីថ្មីចំនួន ៩៤.៣៧២ ករណីបន្ទាប់មកសហរដ្ឋអាមេរិកមានអ្នកឆ្លងថ្មីចំនួន ៤៥.៥២៣ នាក់ និងប្រេស៊ីលមានចំនួន ៤៣.៧១៨ នាក់ កាលពីថ្ងៃអាទិត្យ ។ ទាំងសហរដ្ឋអាមេរិក និងឥណ្ឌា បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីជាង ១.០០០ នាក់ ហើយប្រេស៊ីលបានរាយការណ៍ថា មនុស្ស ៨៧៤ នាក់ បានបាត់បង់ជីវិតតែក្នុងរយៈពេល ២៤ ម៉ោង ។

Act now and act fast': Vietnam says every city at risk of coronavirus | World | News | SaltWire

ប្រទេសឥណ្ឌានាំមុខពិភពលោក ក្នុងករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ និងបានបង្កើតកំណត់ត្រាពិភពលោក កាលពីសប្តាហ៍មុន ដោយមានករណីឆ្លងថ្មីចំនួន ៩៧.៥៧០ ករណី ត្រូវបានរាយការណ៍តែក្នុងរយៈពេលមួយថ្ងៃ ។ នៅផ្នែកខ្លះនៃប្រទេសឥណ្ឌា អុកស៊ីសែនផ្នែកវេជ្ជសាស្ត្រពិបាករកណាស់ ព្រោះករណីសរុបកើនលើសពី ៤,៨៤ លាន ។ មានតែសហរដ្ឋអាមេរិកទេ ដែលបានកត់ត្រាករណីច្រើនជាង៦.៧ លាននាក់ ។

យោងតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ការឆ្លងកូវីដ ១៩ នៅតែកើនឡើងនៅក្នុងប្រទេសចំនួន ៥៨ រួមមាន ការកើនឡើងនៅក្នុងប្រទេសអាហ្សង់ទីន ឥណ្ឌូនេស៊ី ម៉ារ៉ុក អេស្ប៉ាញ និងអ៊ុយក្រែន ។ ករណីថ្មីកំពុងធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងប្រេស៊ីល ។ គិតមកដល់ព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ១៩ សរុប ២៩,១៧ លានករណី និងស្លាប់ចំនួន ៩២៧ ៩៨៦ នាក់ ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)

Vietnam reports 7 new COVID-19 cases in central region - CNA