រថយន្តយីឌុបបុកជាមួយរថយន្តដឹកទឹកកកបែកផ្កាភ្លើងរបួស២នាក់

(ត្បូងឃ្មុំ)៖ ព័ត៌មានបឋម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដយីឌុប បុកគ្នា ជា​មួយ​រថយន្ដដឹកទឹកកក ដែលបណ្ដាល​ឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល​ ក្រោយពីកើត​ហេតុ​ភ្លាមៗនោះក៍មានកម្លាំងសមត្ថកិច្ចចុះមកអន្ដរាយគម៍​ និងធ្វើការវាស់វែង​ ចំណែកអ្នក​បើករថយន្ត​យីឌុបបង្កហេតុបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងងនៅវេលាម៉ោង១២ជាង នាថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅចំណុចជិតសាលាបឋមសិក្សា​ ម្រាមទាក​ ឃុំជប់​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ៕

(ដោយ៖ ឡេង ដេត)