ឥណ្ឌាកំពុងពិចារណាផ្តល់វ៉ាក់សាំងកូវីដ១៩ ជាបន្ទាន់ ក្នុងពេលករណីកើនឡើងខ្លាំង

(អន្តរជាតិ)៖ ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញាថា ខ្លួនកំពុងពិចារណាផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់វ៉ាក់សាំង កូវីដ-១៩ ជាពិសេស សម្រាប់មនុស្សវ័យចំណាស់ និងប្រជាជនដែលធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ ខណៈចំនួននៃការឆ្លងបានកើនឡើងដល់ ៤,៨៤ លាននាក់ ។

Coronavirus India summary: Covid-19 news, 14 May - AS.com

ប្រទេសឥណ្ឌាដែលមានសេចក្តីរាយការណ៍ថា មានចំនួនអ្នកស្លាប់លើសពី ១០០០ នាក់ ជារៀងរាល់ថ្ងៃ នៅក្នុងខែកញ្ញា ឥឡូវនេះមានអ្នកស្លាប់សរុប ៧៩.៧៥៤ នាក់ ដោយសារជំងឺនេះ ។ ប្រទេសនេះតាមពីក្រោយសហរដ្ឋអាមេរិកអំពីចំនួនសរុបនៃការឆ្លង ប៉ុន្តែឥណ្ឌាមានករណីប្រចាំថ្ងៃច្រើនជាងសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលខែសីហា ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Harsh Vardhan បានមានប្រសាសន៍ថា “ប្រទេសឥណ្ឌាកំពុងពិចារណាលើការអនុញ្ញាតជាបន្ទាន់ នៃការចាក់វ៉ាក់សាំងកូវីដ១៩ ។ “ប្រសិនបើមានការឯកភាពគ្នា យើងអាចបន្តទៅមុខបាន ជាពិសេស ក្នុងករណីមនុស្សវ័យចំណាស់ និងមនុស្សដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់” ។

លោក Vardhan បាននិយាយថា ការកំណត់ពេលវេលាលើការសាកល្បងដំណាក់កាលទី៣ អាចត្រូវបានកាត់បន្ថយ ដោយផ្តល់ការអនុញ្ញាតជាបន្ទាន់ឲ្យមានការចាក់វ៉ាក់សាំង ប៉ុន្តែបានសង្កត់ធ្ងន់ថា គ្មានជ្រុងណាមួយត្រូវបានកាត់បន្ថយនៅក្នុងការសាកល្បងគ្លីនិកទេ ហើយវ៉ាក់សាំងនឹងត្រូវបានផលិតឡើងនៅពេលដែលរដ្ឋាភិបាលអាចធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព ។ លោកបាននិយាយថា មិនទាន់មានកាលបរិច្ឆេទកំណត់សម្រាប់ការចាក់វ៉ាក់សាំងទេ ប៉ុន្តែលទ្ធផលបន្ថែមនៃការសាកល្បងគួរតែច្បាស់ នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២១ ។

Coronavirus | India's fatality rate hits its lowest since first lockdown despite case surge in some states - AS.com

ក្រុមអ្នកជំនាញវ៉ាក់សាំងត្រូវបានបង្កើតឡើង នាពេលថ្មីៗនេះ ដោយរដ្ឋាភិបាល ដើម្បីពិនិត្យលើបញ្ហាផ្សេងៗទាក់ទងនឹងការផ្តល់វ៉ាក់សាំងដល់ប្រជាជនដែលងាយរងគ្រោះ ។ ក្រសួងសុខាភិបាល ឥណ្ឌា បានរាយការណ៍អំពីករណីថ្មីនៃកូវីដ១៩ ចំនួន ៩៤.៣៧២ ករណី និងការស្លាប់ ១.១១៤ នាក់ កាលពីថ្ងៃអាទិត្យ ។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការចាប់ផ្តើមសេដ្ឋកិច្ច ដែលគេឃើញការធ្លាក់ចុះ ២៣,៩% នៅក្នុងត្រីមាសពីខែមេសា ដល់ខែមិថុនា ត្រូវបានរារាំងដោយការកើនឡើងនូវករណីថ្មី ។ រដ្ឋ Maharashtra នៅភាគខាងលិចដែលជារដ្ឋមានជាងគេបំផុត និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់ បានកត់ត្រាការឆ្លងសរុបជាង ១.០៣ លាននាក់ ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)