អាជ្ញាធរថៃប្រាប់សាកលវិទ្យាល័យនានា ឱ្យបញ្ឈប់ការអំពាវនាវរបស់និស្សិត អំពីកំណែទម្រង់រាជាធិបតេយ្យ

(អន្តរជាតិ)៖ សមាជិកព្រឹទ្ធសភាថៃដែលត្រូវបានតែងតាំងដោយយោធា បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញាថា អាជ្ញាធរថៃបានកោះហៅប្រធានសាកលវិទ្យាល័យនានា ដើម្បីប្រាប់ពួកគេឲ្យបញ្ឈប់ចលនានិស្សិតដែលទាមទារការកែទម្រង់រាជាធិបតេយ្យ ដោយព្រមានថា ការអំពាវនាវបែបនេះអាចនាំឱ្យមានអំពើហិង្សា ។

ប្រទេសថៃបានប្រឈមមុខនឹងការតវ៉ា ជារៀងរាល់ថ្ងៃ ចាប់តាំងពីពាក់កណ្តាលខែកក្កដារហូតមក ដោយបានអំពាវនាវឱ្យមានការចាកចេញរបស់នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចានអូចា អតីតមេដឹកនាំយោធា រួមនឹងការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងការបោះឆ្នោតថ្មីមួយ ។ ក្រុមមួយចំនួនបានទាមទារចំនួន ១០ ចំណុច ដើម្បីទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលជាការបំបែកបម្រាមដែលមានជាយូរអង្វែងមកហើយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

Save Panusaya Who Is Panusaya ? Know The Story - Thinis News

សមាជិកព្រឹទ្ធសភាលោក Somchai Sawangkarn បានប្រាប់រ៉យទ័រថា លិខិតត្រូវបានផ្ញើដោយអភិបាលខេត្តដែលតែងតាំងដោយរដ្ឋ ទៅប្រធានសាកលវិទ្យាល័យ ដោយកោះហៅពួកគេឱ្យចូលរួមប្រជុំ មុនការតវ៉ាដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែកញ្ញា នៅទីក្រុងបាងកក និងកន្លែងផ្សេងទៀត ។ លោកមានប្រសាសន៍ថា “អ្នកគ្រប់គ្រងសាកលវិទ្យាល័យគួរតែបង្កើតការយោគយល់ ជាមួយនិស្សិតលើរឿងនេះ ហើយគួរតែបញ្ឈប់ការទាមទារអំពីរាជាធិបតេយ្យ ។ យើងមិនបានប្រាប់អភិបាលខេត្តឲ្យរារាំងការតវ៉ានោះទេ ប៉ុន្តែយើងចង់ឲ្យពួកគេបង្កើតការយោគយល់ជាមួយសាកលវិទ្យាល័យ ជាពិសេស លើការទាមទារចំនួន ១០ ចំណុច សម្រាប់រាជាធិបតេយ្យ ។ លោក Panusaya សកម្មជនម្នាក់ក្នុងចំណោមសកម្មជនជាង ១២ នាក់ ដែលត្រូវបានចាប់ខ្លួនជុំវិញការតវ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ។

លិខិតមួយផ្ញើទៅកាន់សាកលវិទ្យាល័យមួយ ដែលត្រូវបានពិនិត្យឡើងវិញដោយរ៉យទ័រ បាននិយាយថា “គេមានការព្រួយបារម្ភអំពីឥរិយាបទរបស់ក្រុមមួយចំនួន ដែលចូលរួមក្នុងការតវ៉ាចង់ផ្តួលរំលំរបបរាជានិយម និងអ្នកដែលទាមទារឱ្យលុបចោលមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ” ។ មាត្រា ១១២ សំដៅទៅលើច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលកំណត់ដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ។ មេដឹកនាំនិស្សិតឈ្មោះ Panusaya “Rung” Sithijirawattanakul អាយុ ២១ ឆ្នាំ ដែលជាមនុស្សដំបូងគេបានអានបញ្ជីទាមទារចំនួន ១០ ចំណុច សម្រាប់ការធ្វើកំណែទម្រង់ព្រះបរមរាជវាំង បានប្រាប់រ៉យទ័រថា ការទាមទារនេះ បានឈានទៅដល់ “យុទ្ធវិធីដ៏អស់សង្ឃឹម” ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)

Students arrested over white ribbon campaign for disappeared activist |  Prachatai English