លោក Suga ឈ្នះការបោះឆ្នោត ក្លាយជាប្រធានគណបក្សកំពុងកាន់អំណាច ដែលនឹងត្រូវជំនួសលោក ស៊ីនហ្សូ អាបេ

(អន្តរជាតិ)៖ គណបក្សកំពុងកាន់អំណាចរបស់ជប៉ុន នៅថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា បានបោះឆ្នោតជ្រើសរើសយកលោក Yoshihide Suga ជាមេដឹកនាំថ្មីរបស់ខ្លួន ដែលធ្វើឱ្យលោកមានភាពប្រាកដប្រជាក្នុងការជំនួសលោក ស៊ីនហ្សូ អាបេជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស ។

លោក Suga បានឈ្នះឆ្នោតយ៉ាងងាយស្រួល ដោយទទួលបានសំឡេង ៣៧៧ ក្នុងចំណោមសន្លឹកឆ្នោតសរុប ៥៣៤ ពីសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរី និងអ្នកតំណាងគណបក្សក្នុងតំបន់ ។ គូប្រជែងរបស់លោក គឺអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Shigeru Ishiba បានស្ថិតពីក្រោយយ៉ាងឆ្ងាយ ។ ដោយផ្អែកលើច្បាប់ភាគច្រើនរបស់ LDP លោក Suga ត្រូវបានគេរំពឹងថា នឹងឈ្នះការបោះឆ្នោតសភា នៅថ្ងៃពុធខាងមុខនេះ ហើយនឹងក្លាយជានាយករដ្ឋមន្រ្តីដោយទទួលជំនួសពីលោក អាបេ ដែលកំពុងលាលែងពីដំណែងដោយសារហេតុផលសុខភាព ។

Japan's opposition unites as Suga set to succeed Abe as prime minister

ជាទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកនាំពាក្យដ៏មានឥទ្ធិពលម្នាក់ លោក Suga អាយុ ៧១ ឆ្នាំ ត្រូវបានគេមើលឃើញថា មានសមត្ថភាពលេចធ្លោក្នុងការបន្តគោលនយោបាយរបស់លោក អាបេ«Abenomics» ។ លោកបាននិយាយយ៉ាងជាក់លាក់ថា បេក្ខភាពរបស់លោក ត្រូវបានជម្រុញដោយបំណងប្រាថ្នា ដើម្បីបន្តកម្មវិធីរបស់នាយករដ្ឋមន្រ្តីដែលត្រូវចាកចេញគឺលោក អាបេ ។ លោក Ishiba ដែលមានប្រជាប្រិយភាពពីសាធារណជនជប៉ុន ប៉ុន្តែមិនសូវមាននៅក្នុងគណបក្ស LDP ទេ ដោយទទួលបានសំឡេងគាំទ្រត្រឹមតែ ៦៨ សម្លេងប៉ុណ្ណោះ ជាមួយលោក Kishida ដែលធ្លាប់ត្រូវបានគេចាត់ទុកថា ជាអ្នកស្នងតំណែងពីលោក អាបេ នោះ ទទួលបាន ៨៩ សម្លេង ។

លោកអាបេ ដែលបានបំបែកកំណត់ត្រាជានាយករដ្ឋមន្រ្តី មានរយៈពេលយូរបំផុតរបស់ប្រទេសជប៉ុន មុនពេលលាលែងពីតំណែង លោកមានជំងឺរលាកពោះវៀនធំ ហើយបានបដិសេធមិនគាំទ្របេក្ខជនណាមួយឡើយនៅក្នុងការបោះឆ្នោត ។ ក្នុងឋានៈជានាយករដ្ឋមន្រ្តី លោក អាបេ បានប្រឈមនឹងបញ្ហាលំបាកជាច្រើន រួមមាន ការទប់ទល់នឹងជំងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោក ដែលកំពុងមានវិបត្តិ សូម្បីតែមុនពេលមានជំងឺរាតត្បាត ៕ ប្រែសម្រួល៖​ សារិទ្ធ (យុទ្ធ)

LDP elects Suga as leader to succeed Japan PM Abe