បេតុងសួនច្បារក្បែរជិតស្ពានគីហ្ស៊ុណាក្រុងកំពង់ចាម បានបាក់ស្រុតតែសំណាងល្អមិនបណ្ដាលឱ្យមានគ្រោះថ្នាក់

លោក នេន សុខ ឃី ន អាយុ ៤៤ ឆ្នាំ អ្នកលក់ បបរស ដែល មានផ្ទះ ជួល នៅ ក្នុង សង្កាត់ វាលវង់ មាន ចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ពី កន្លែង កើតហេតុ បាន រៀបរាប់ ទាំង ការ តក់ ស្លុត ឲ្យ ដឹង ថា នៅ វេលា កណ្ដាលអធ្រាត្រ យប់ ថ្ងៃ ទី ១២ កញ្ញា ២០២០ លោក បាន ជិះ ម៉ូតូ ម៉ាក វ៉េវ មួយ គ្រឿង តែ ម្នាក់ឯង នៅ លើ ខឿន បេតុង សួនច្បារ មាត់ទន្លេ ក្រោម ស្ពាន គី ហ្សុ ៊ ណា ។ កំពុង តែ ជិះ ម៉ូតូ យ៉ាង រំភើយ នោះ ស្រាប់តែ ផ្លូវ បេតុង បាក់ ស្រុត ដោយ ចៃដន្យ ដូច ព្រះធរណី ស្រូប ក្រោយ ពី មេឃ បាន បង្អុរ ភ្លៀង ១ មេ ជា ហេតុ ធ្វើ ឲ្យ គាត់ និង ម៉ូតូ បាន ធ្លាក់ ចូល ក្នុង រណ្ដៅ ដី ដែល មាន ទំហំ ប្រមាណ ៥ ម៉ែត្រ បួន ជ្រុង ក្នុង ជម្រៅ រណ្តៅ ប្រមាណ ជាង ២ ម៉ែត្រ ។ ពេល នោះ គាត់ បាន ប្រឹង ស្រវារ ឡើង លើគោក វិញ ទាំង ត្រហេបត្រហប យ៉ាង រន្ធត់ និង មានការ ភិតភ័យ ជា ខ្លាំង ស្ទើរតែ គាំងបេះដូង ។

បុរស ម្ចាស់ ម៉ូតូ បាន រៀបរាប់ បន្ត ថា ក្នុង ពេល កើតហេតុ បាក់ ស្រុត បេតុង នោះ មិន មាន មនុស្ស ណា ម្នាក់ នៅ កន្លែង កើតហេតុ នោះ ទេ គឺ មាន តែ រូប គាត់ ម្នាក់ ប៉ុណ្ណោះ ។ បន្ទាប់ មក ក៏ បាន ទូរស័ព្ទ ហៅ ប្អូនថ្លៃ ដែល នៅផ្ទះ ឲ្យ ជិះ ម៉ូតូ មក ឌុ ប ត្រឡប់ ទៅ កន្លែង លក់ បបរស វិញ ។ រហូត មក ដល់ ព្រឹក ថ្ងៃ ទី ១៣ កញ្ញា គាត់ បាន ព្យាយាម រក ម៉ូតូ ដែល ធ្លាក់ បាត់ ក្នុង លូ ធំ នោះ តែ មិន អាច រក ម៉ូតូ ឃើញ ឡើយ ។ បុរស រូប នេះ បាន និយាយ ថា ក្រោយ ពេលទំនេរ ពី ការ លក់ បបរស ជា រឿយ ៗ គាត់ តែងតែ ឌុ ប កូន ដាក់ នៅ ពី ខាង មុខ ជិះ ដើរ លេង លំហែ កាយ តាម ផ្លូវ មាត់ទន្លេ ។ តែ លើក នេះ សំណាងល្អ ដែល ការ បាក់ ស្រុត បេតុង សួនច្បារ មាត់ទន្លេ គឺ មាន តែ គាត់ ម្នាក់ ប៉ុណ្ណោះ បើសិនជា កូន តូច មក ជាមួយ ដូច រាល់ដង អាច នឹង មាន គ្រោះថ្នាក់ ជាក់ ជា មិន ខាន ។

លោក ចាន់ ផ ល្លី អភិបាលក្រុង កំពង់ចាម ប្រាប់ ឱ្យ ដឹង ដែល ថា ហេតុការណ៍ បាក់ ស្រុត បេតុង សួនច្បារ មាត់ទន្លេ ក្រុង កំពង់ចាម បាន កើត មាននៅ វេលា ម៉ោងជាង ១២ រំលង អធ្រាត្រ ឈាន ចូល ព្រឹក ថ្ងៃ ទី ១៣ កញ្ញា ២០២០ ដែល មានមុខ កាត់ ប្រមាណ ៥ ម៉ែត្រ បួន ជ្រុង និង បាន ស្រូប យក ម៉ូតូ វ៉េវ មួយ គ្រឿង ទៅ បាត់ ។ ជាមួយ នោះ រូប លោក បាន ជួល កម្មករ ដាក់ ខ្សែពួរ ឲ្យ ចុះ រក ម៉ូតូ តែ មិន ទាន់ ឃើញ នៅឡើយ ។ ដោយឡែក ឯកឧត្តម អភិបាលខេត្ត បាន យកចិត្តទុកដាក់ ដោយ ឲ្យ ក្រុមបច្ចេកទេស ចុះ ទៅ ត្រួតពិនិត្យ នឹង ធ្វើការ ជួសជុល ឡើង វិញ ជា បន្ទាន់ ផងដែរ ៕

សម្រួលអត្ថបទ ៖ S.T