ហ្វៃ សំអាង គាស់មួយបទរបស់ ហេង ប៊ុនលាភ មកផ្សព្វផ្សាយជាថ្មី​នៅតែល្បីមិនធម្មតា (មានវីដេអូ)

“សឹកហួសព្រោះស្នេហ៍” គឺជាបទដំបូងបំផុតរបស់តារាចម្រៀងសំនៀងផ្អែម ហេង ប៊ុនលាភ គ្រាជ្រកក្រោមទ្រនំផលិតកម្ម SSB ។ ដោយហេតុថាប្រព័ន្ធផ្សព្វផ្សាយមានការរីកចម្រើនទើបលោក លោក ហ្វៃ សំអាង សម្រេចចិត្តគាស់កកាយបទចាស់ៗទាំងនោះមកផ្សព្វផ្សាយក្នុងឆានែលយូធូបសារជាថ្មី ឃើញថានៅតែមានការគាំទ្រខ្លាំងមិនធម្មតា។

គួរបញ្ជាក់ឱ្យដឹងថា ក្រោយពីសាងភាពល្បីល្បាញក្នុងរឿង “មរណមាតា” និងការបកស្រាយបទ “សឹកហួសព្រោះស្នេហ៍” “ទឹកភ្នែកស្វាមី ស្រីឡង់សេ” បទ”ជីដូនកាកី” ។ល។ រួចមក អតីតកំពូលតារារូបនេះបានទៅសំងំរស់នៅក្នុងជីវិតសាមញ្ញលះចោលភាពល្បីល្បាញ ប៉ុន្តែក៏ស្ថិតក្នុងជីវភាពមួយខ្ពស់មិនធម្មតាប៉ុន្មាននោះទេ៕

ដោយ៖ ភូមិន្ទ