រថយន្ដយីឌុប ព្រលះរថយន្តដឹកទឹកកក បណ្តាលឲ្យមនុស្សធ្ងន់ស្រាល២នាក់

(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង១២ជាង នាថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដយីឌុប បុកគ្នា ជាមួយរថយន្ដដឹកទឹកកក ដែលបណ្ដាល​ឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល​ ក្រោយពីកើតហេតុភ្លាមៗនោះក៍មានកម្លាំងសមត្ថកិច្ចចុះមកអន្ដរាយគម៍​ និងធ្វេីការវាស់វែង​ ចំណែកអ្នកបេីករថយន្តយីឌុបបង្កហេតុបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានឡេីងនៅវេលាម៉ោង១២ជាង នាថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅចំណុចជិតសាលាបឋមសិក្សា​ ម្រាមទាក​ ឃុំជប់​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះទាំងពីរនាក់នោះមានឈ្មោះ ខន ខៀវ អាយុ២៣ឆ្នាំ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ ជិន សុជាតិ អាយុ១៧ឆ្នាំ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម (របួសធ្ងន់) ។ ពួកគេទាំងពីរជិះរថយន្តម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3A-6757 ប្រភេទសណ្តោងសឺមីរ៉ឺម៉កលេខកំពង់ចាម 4A-0202។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តបង្ក Hyundai ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3A-6831 បើកបរដោយឈ្មោះ ផាន រីន អាយុ៥២ឆ្នាំ នៅភូមិវាលវង់ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ ហួង សុភាព អាយុ២៤ឆ្នាំ នៅភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល) ក្នុងទិសដៅបញ្រ្ចសគ្នា រថយន្តម៉ាក Hyundai (V1) បើកបរមកពីកើតទៅលិច ប្រើប្រាស់ល្បឿន រអិលវេចង្កូត ទៅបុករថយន្តម៉ាក Hundai ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3A-6831 បើកបរមកពីលិច ទៅកើត។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានស្ទួចយករថយន្តទាំងពីរគ្រឿង និងសម្រួលចរាចរណ៍ឡើងវិញ រួចយកទៅរក្សាទុកនៅអធិការនគរបាស្រុកត្បូងឃ្មុំ ដើម្បីរង់ចាំដោះស្រាយតាមនីតិវីធី ៕

 

ដោយ៖ យុទ្ធ