បឹងកេត ឈរលើកំពូលតារាង សប្តាហ៍ទី១៥ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០

(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេតនៅតែរក្សាខ្លួនលើកំពូលតារាង នាជំនួបសប្តាហ៍ទី១៥ ជុំទី២ ក្របខ័ណ្ឌ បាល់ទាត់លីគកំពូលកម្ពុជា ក្រោយពីចែកគ្នា ម្នាក់១ពិន្ទុជាមួយក្រុមណាហ្គាវើល ១ទល់១ នៅកីឡដ្ឋានស្តាតចាស់ ដោយការប្រកួតសប្តាហ៍ទី១៥នេះ ធ្វើឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី១២-១៣ ខែកញ្ញា ឆ្នាំ២០២០។

នៅវគ្គទី១ ណាហ្គាវើលបានបើកការនាំមុខ១គ្រាប់មុន នៅនាទី២៦ ដោយបាល់ ពិន័យ ប៉េណល់ទី ហើយនៅចុងវគ្គទី២ នាទី៨៨ កីឡាករ សៀង ចន្ធា របស់បឹងកេត ធ្វើសម្រេច បាន១គ្រាប់តាមស្មើ ១ទល់១ ដោយលទ្ធផលនេះ បានធ្វើឱ្យបឹងកេតរកបាន១ពិន្ទុបន្ថែម ទៀត។
ឆ្លងកាត់១៤ប្រកួតរបស់បឹងកេត ឈ្នះ១១ប្រកួត ស្មើ៣ប្រកួត មិនដែលចាញ់ មាន៣៦ពិន្ទុ ឈរនៅលើកំពូលតារាងបណ្តោះអាសន្ន ខណៈក្រុមការពារដំណែងជើង ឯក ឆ្នាំមុន ព្រះខ័នរាជ ស្វាយរៀង ឈរនៅលេខ២ មាន៣៤ពិន្ទុ ក្រោយយកឈ្នះក្រុមទ័ព ៥ទល់ ២។ រីឯភ្នំពេញក្រោន ឈរនៅលេខ៣បណ្តោះអាសន្ន ក្រោយចែកគ្នាម្នាក់១ពិន្ទុជាមួយវិសាខា ដោយលទ្ធផល ០ទល់០។

ក្រៅពីនេះក៏មានលទ្ធផលមួយចំនួទៀត សរុប៦ប្រកួត ដោយ ក្រុមពីចំណាត់ថ្នាក់លេខ៧ដល់លេខ១៣ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជាប្រកួតធម្មតា។ រីឯ ក្រុមលេខ១ដល់លេខ៦ ត្រូវប្រកួតប្រជែងដំណែងជើងឯក រដូវកាល ២០២០នេះ៕ដោយ៖ Micheal