ពូទីនសន្យាផ្តល់កម្ចី ១.៥ពាន់លានដុល្លា ក្នុងជំនួបជាមួយ លោកលូកា ស៊ីនកូ

(អន្តរជាតិ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្សី បានយល់ព្រមផ្តល់ប្រាក់កម្ចីដល់ប្រទេសបេឡារូស ចំនួន១.៥ពាន់លានដុល្លា ក្នុងអំឡុងពេលដែលអ្នកទាំង២ ជួបពិភក្សាគ្នានៅទីក្រុងស៊ូជី នៃតំបន់សមុទ្រខ្មៅ។

នេះជាជំនួបលើដំបូង រវាងអ្នកទាំង២ បន្ទាប់ពីលោកលូកាបស៊ីនកូ បានជាប់ឆ្នោតជាប្រធានាធិបតីបេឡារូស កាលពីខែមុន ដែលបានបង្កឲ្យមានការធ្វើបាតុកម្មយ៉ាកក្រើក ប្រឆាំងនឹងការបោះឆ្នោតនេះ ដើម្បីបណ្តេញលោក ឲ្យចុះចេញពីតំណែង ដោយចោទប្រកាន់ថា ជាការបោះឆ្នោតដោយមានការលួចបន្លំ។
លោកពូទីន បានថ្លែងថា យើងចង់ឲ្យប្រជាជនបេឡារូសខ្លួនឯង ជាអ្នកជ្រើសរើស ដើម្បីធ្វើឲ្យសភាពការណ៍មានភាពស្ងប់ស្ងាត់មកវិញ តាមរយៈការពិភាក្សាគ្នា។ ប្រជាជនបេឡារូស គួរតែស្វះស្វែងរកឲ្យឃើញដំណោះស្រាយរួមមួយ ដែលមានផលប្រយោជន៍ សម្រាប់ជាតិ។

ប៉ុន្តែលោកស្រី ស្វីតឡាណា ទីខានូវស្កាយ៉ា បាននិយាយថាលោកស្រីមានការសោកស្តាយណាស់ ដែលលោកពូទីនបែរជា ទៅជួបពិភាក្សាជាមួយជនផ្តាច់ការបែបនេះ ដែលអ្នកស្រីចង់សំដៅទៅលើលោកលូកា ស៊ីនកូនេះតែម្តង៕ដោយ៖សារឹទ្ធ (Micheal)