ស្ត្រីវ័យចំណាស់អាយុ ១០៥ឆ្នាំ សម្រេចដេកព្យាបាលជំងឺកូវី១៩ នៅផ្ទះរបស់ខ្លួន

(អន្តរជាតិ)៖ តាមសារព័ត៌មាន India Times បានរាយការណ៍ថា ស្ត្រីវ័យចំណាស់ ដែលមានអាយុដល់ទៅ ១០៥ឆ្នាំ រស់នៅក្នុងរដ្ឋ Karnataka បានតស៊ូប្រយុទ្ធជាមួយជំងឺកូវីដ១៩ ដែលកំពុងតែមាននៅក្នុងខ្លួន ដោយមិនចាំបាច់ទៅមន្ទីរពេទ្យ ហើយគាត់សម្រេចចិត្ត ជ្រើសរើសយកការព្យាបាលនៅនឹងផ្ទះរបស់គាត់វិញ។

លោកយាយមានឈ្មោះថា កាំឡាម៉ា ហេរីហ្គូដា រស់នៅក្នុងភូមិ Kartaki នៃស្រុក Koppal នៃប្រទេសឥណ្ឌា។
កាលពីសប្តាហ៍មុនលោកយាយ បានអញ្ជើញទៅពិនិត្យសុខភាព ហើយក៏រកឃើញវិជ្ជមាននៃជំងកូវីដ-១៩ ប៉ុន្តែគាត់មិនមានជំងឺ អ្វីផ្សេងទៀតឡើយ ការស្នាក់នៅព្យាបាលនៅនឹងផ្ទះរបស់គាត់ មានចៅម្នាក់ជាវេជ្ជបណ្ឌិតមើលថែទាំឲ្យថ្នាំសង្កូវ ហើយគាត់ព្យាបាលបានត្រឹមត្រូវតាមវេជ្ជបញ្ជា ដោយដាក់ខ្លួនឲ្យនៅដាច់ពីគេ។

រហូតមកដល់ល្ងាចថ្ងៃម្សិលមិញ នៅពេលគេធ្វើតេស្ត ឃើញថាលោកយាយ មិនមានជំងឺកូវីដ-១៩ទៀតទេ ហើយសុខភាពគាត់ក៏ល្អធម្មតា។

គួរបញ្ចាក់ថានៅក្នុងស្រុក Koppal មានអ្នកឆ្លងជំងឺកូវីដ-១៩នេះចំនួន៨,៨០២នាក់ និងមានអ្នកស្លាប់ចំនួ១៨៦នាក់៕ ដោយ៖សារឹទ្ធ(Micheal)