រ៉ូលីន ទ្រំាលែងបាន ក៏ពន្លះអ្នករិះគន់ចំៗថា…

ភាពមានបានហ៊ឺហាររបស់កញ្ញា រ៉ូលីន ដែលពាក់នាឡិកាតម្លៃរហូតដល់ខ្ទង់សែនដុល្លារ មានឡានផ្ទះវីឡារាប់សិបសែនដុល្លារបន្ថែមទៀតនោះ មិនបានធ្វើឱ្យអ្នកមួយចំនួនត្រេកអរជាមួយនោះឡើយ។ ដោយអ្នកខ្លះបានចំអកពេបព្រាយថា “ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ”។ ឆ្លើយតបទៅនឹងពាក្យតិះដៀលទាំងនេះ រ៉ូលីន បានតបថា “ប្រយ័ត្នកម្មពារឆ្លងម្ដងម្នាក់”

ក្នុងសារដ៏វែងអន្លាយឆ្លើយតបទៅអ្នករិះគន់ កញ្ញា រ៉ូលីន បានសរសេរដោយលម្អិតថា៖ “អាន comment មួយចំនួនហើយឈឺចិត្តណាស់ ហេតុអ្វីមនុស្សមួយចំនួនមានគំនិតអគតិចំពោះអ្នកសិល្បៈយ៉ាងនេះ​ បើគ្នាមានបានហើយម្តេចក៏មិនជូនពរឱ្យគ្នាមានបានរហូតទៅ​ ចាំបាច់មុសានឹងពាក្យ​( ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ​)​ ហើយអ្នកឯងមួយចំនួនដែលថាឱ្យខ្ញុំហ្នឹង ធ្លាប់បានជួយអ្នកសិល្បៈណាហើយ? អត់ទោសបើសិនជាឃើញបងប្អូនកូនក្មួយរបស់អ្នករកស៊ីមានបានអ្នកជូនពរគេដោយពាក្យអញ្ចឹងដែរមែន?ផ្ទះ​ ឡាន​ នាឡិកា​ សុទ្ធសឹងតែជាកម្លាំងញើសឈាមរបស់ខ្ញុំដែលខ្ញុំខំរក​លុយខ្ញុំ​ ខ្ញុំគ្មានសិទ្ធទិញមែន ហើយFacebookនិង Instagram គេបង្កើតមកសម្រាប់ឱ្យស៊ែរឱ្យផុសមិនចឹងហ៎? ​ ហេតុអីមកថាខ្ញុំអួត? សូមអ្នករៀនបើកចិត្តឱ្យទូលាយ​ រៀនមើលគេក្នុងផ្លូវល្អ​ មនុស្សម្នាក់មានឧត្តគតិរៀងៗខ្លួន​ កុំយកអ្នកនេះប្រដូចទៅហ្នឹងអ្នកនោះ​ ជួនកាលខ្ញុំអាចសល់លើសអ្វីដែលអ្នកបានឃើញនេះផង ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នក comment អគតិចំពោះខ្ញុំថា​ (សូមកុំសើចនឹងបងប្រយត្ន័ពារឆ្លងម្តងម្នាក់)​ហើយក៏សូមអរគុណអ្នកដែលស្រលាញ់គាំទ្រខ្ញុំរហូតមកបើគ្មានអ្នកទាំងអស់គ្នាក៏គ្មាន Rolin ថ្ងៃនេះដែរ”

គួរបញ្ជាក់ឱ្យដឹងថា កន្លងមកតែងមានសិល្បករមួយចំនួននៅពេលចាស់ជរា ឬនៅពេលដែលឈឺធ្ងន់តែងតែគ្មានប្រាក់ព្យាបាលរហូតប្រកាសសុំជំនួយពីមហាជន ទើបធ្វើឱ្យមានមនុស្សមួយចំនួនតែងតែមិនពេញចិត្តនៅពេលឃើញអ្នកសិល្បៈបង្ហាញពីភាពមានបាន ព្រោះគេគិតថាអ្នកសិល្បៈចាយខ្ជះខ្ជាយ ហើយតែតែខ្វះខាតពេលមានទុក្ខធុៈរមកដល់។ ប៉ុន្តែនេះគ្រាន់តែជាតួលេខមួយតិចតួចប៉ុណ្ណោះ មិនមែនគ្រប់អ្នកសិល្បៈសុទ្ធតែបែបនេះនោះទេ៕

ដោយ៖ ភូមិន្ទ