វិភាគអន្តរជាតិ៖ គីម ជុងអ៊ុន ចែករំលែកព័ត៌មានអំពីការសម្លាប់ពូរបស់គាត់ ជាមួយលោក Trump តាមការអះអអាងនៃសៀវភៅរបស់ Woodward

(អន្តរជាតី)៖ មរណភាពរបស់ឪពុកមាថ្លៃ/ក្មេក របស់មេដឹកនាំកូរ៉េខាងជើង លោក Jang Song-thaek បានក្លាយជាចំណងជើងព័ត៌មានអន្តរជាតិសំខាន់ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវបានចុះផ្សាយដោយសារព័ត៌មានជាច្រើននៅក្រៅកូរ៉េខាងជើងដែលថា កាលៈទេសៈជុំវិញការស្លាប់របស់លោក មានភាពឃោរឃៅជាពិសេស ហើយថាសមាជិកស្ទើរតែទាំងអស់របស់ គ្រួសារគាត់ក៏ត្រូវបានសម្លាប់ដែរ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានម្តងនោះបានពណ៌នាយ៉ាងក្បោះក្បាយប្រាប់ទៅប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំម៍ អំពីការសម្លាប់ពូរបស់ខ្លួន ក្នុងអំឡុងពេលនៃការជួបគ្នាមួយ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាបានប្រាប់ Bob Woodward សំរាប់សៀវភៅ “កំហឹង” ដែលនឹងចេញផ្សាយនៅពេលក្រោយមក យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press។

ការចងចាំ ដែលត្រូវបានរំពឹងថានឹងចេញនៅសប្តាហ៍ក្រោយ ដកស្រង់សម្តីលោក Trump ថាបាននិយាយថា មេដឹកនាំកូរ៉េខាងជើង ប្រាប់គាត់ “គ្រប់យ៉ាងទាំងអស់” រួមទាំងវាសនារបស់សាច់ញាតិដែលឥឡូវនេះបានស្លាប់ទៅហើយ។ ការដកស្រង់ ដែលបានចេញផ្សាយជាសាធារណៈ មិនបានដាក់ឈ្មោះញាតិសណ្តានដែលនិយាយដល់នោះដោយចំៗ ទេ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក Trump ប្រហែលជាទាក់ទងទៅនឹងការប្រហារជីវិតពូថ្លៃដ៏ល្បីឈ្មោះរបស់លោក គឺ Jang Song-thaek ដែលធ្លាប់ជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសកូរ៉េខាងជើង ហើយដែលការស្លាប់កាលពីឆ្នាំ ២០១៣ បានធ្វើឱ្យអន្តរជាតិមានការផ្អើលឆោឡោ។

លោក Jang Song-thaek គឺជាប្តីរបស់ម្តាយមីងរបស់លោក គីម គឺលោកស្រី Kim Kyong-hui និងជាអនុប្រធានគណៈកម្មាធិការការពារជាតិ។ ម្តងនោះ មានពាក្យចចាមអារាមថាលោកត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងប្រកបដោយសក្តានុពលរបស់ឪពុកលោកគីម ដែលជាមេដឹកនាំកំពូលរបស់ប្រទេស នៅពេលដែលលោក Kim Jong-il ធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៣ Jang Song-thaek ត្រូវបានចោទប្រកាន់ពីសកម្មភាពប្រឆាំងបដិវត្ត ហើយត្រូវបានកំទេចភ្លាមៗ បន្ទាប់ពីការចាប់ខ្លួន។

កាលៈទេសៈជុំវិញការស្លាប់របស់លោក Jan Song-thaek ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា សមាជិកគ្រួសាររបស់បុរសនោះក៏ត្រូវបានគេសម្លាប់ផងដែរ រួមទាំងចៅ ៗ និងសាច់ញាតិជិតស្និទ្ធដទៃទៀត។

ដំបូង គេបានលើកឡើងថា Jang Song-thaek ត្រូវបានបាញ់សម្លាប់ដោយក្រុមពិឃាត ប៉ុន្តែកាសែតចិន Wen Wei Po ក្រោយមក បានបង្ហាញទឡ្ហីករណ៍ថា អតីតមន្រ្តីរូបនេះត្រូវបានសម្លាប់ដោយការសម្រាតអោយអាក្រាត ហើយបន្ទាប់មកអោយឆ្កែចំនួន ១២០ ក្បាលស៊ី។ ភរិយារបស់គាត់ Kim Kyong-hui ដែលត្រូវជាម្ដាយមីងរបស់មេដឹកនាំកូរ៉េខាងជើង នៅមានជីវិតនៅឡើយ ទោះបីជាត្រូវបានដកហូតតំណែងរដ្ឋាភិបាលសំខាន់ៗ ក៏ដោយ។ ថ្មីៗ នេះ នាងត្រូវបានគេបង្ហាញជាសាធារណៈនៅក្បែរក្មួយប្រុសដ៏មានឥទ្ធិពលរបស់នាង។

មានអ្វីទៀត ក្នុងសៀវភៅ “កំហឹង” សៀវភៅ ដែលថាផ្អែកលើបទសម្ភាសន៍ចំនួន ១៨ លើក ជាមួយលោក Trump និងមនុស្សជិតស្និទ្ធនឹងលោក ដែលត្រូវបានធ្វើឡើងនៅចន្លោះខែធ្នូឆ្នាំ ២០១៩ និងខែកក្កដាឆ្នាំ ២០២០ ក៏បានពណ៌នាអំពីចំណាប់អារម្មណ៍របស់ប្រធានាធិបតីអាមេរិក ជាមួយលោក គីម នៅពេលដែលអ្នកទាំងពីរបានជួបគ្នានៅប្រទេសសឹង្ហបុរីជាលើកដំបូងកាលពីឆ្នាំ ២០១៨ ដោយប្រធានាធិបតីអាមេរិក និយាយសំដៅទៅលើសមភាគីរបស់លោកថា “ហួសពីឆ្លាតវៃ”។

តាមសេចក្តីរាយការណ៍ Woodward ក៏ទទួលបានលិខិតផ្ទាល់ខ្លួនចំនួន ២៥ ដែលលោក Trump បានផ្លាស់ប្តូរជាមួយ គីម នៅពេលដែលធ្វើស្គាល់នឹងគ្នា។ អ្នកកាសែតរូបនេះបាននិយាយថា គាត់មិនត្រូវបានអនុញ្ញាតឱ្យថតចម្លងសារដែលគាត់បានឃើញនោះទេ ប៉ុន្តែអាចអានសារដោយថតយកជាសម្លេងបាន។ សំបុត្រពីរក្នុងចំណោមនោះ ត្រូវបានបង្ហាញជាសាធារណៈ រួចហើយត្រូវបានរំពឹងថានឹងបង្ហាញនៅក្នុងសៀវភៅ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់បានពណ៌នាអំពីការឆ្លើយឆ្លងរបស់គាត់ ជាមួយប្រមុខដឹកនាំកូរ៉េខាងជើងថាជា “បុត្រស្នេហា”។ ក្នុងលិខិតមួយ លោក គីម និយាយទៅអគ្គមេបញ្ជាការសហរដ្ឋអាមេរិក ដោយហៅគាត់ថា “ឯកឧត្តម” ហើយប្រាប់គាត់ថា “មិត្តភាពដ៏ជ្រាលជ្រៅនិងពិសេសរវាងយើង នឹងធ្វើការជាកម្លាំងប្រកបដោយវេទមន្ត”។

នៅក្នុងបទសម្ភាសន៍មួយរបស់គាត់ផ្តល់អោយលោក Woodward លោក Trump ត្រូវបានរាយការណ៍ថា បានរិះគន់ដល់អ្នករិះគន់ ដែលមិនមើលឃើញការជួបគ្នាបីដងរបស់គាត់ជាមួយមេដឹកនាំកូរ៉េខាងជើងថា ជាព្រឹត្តិការណ៍វិជ្ជមាន។ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា “ខ្ញុំប្រើពេលពីរថ្ងៃ។ ខ្ញុំបានជួប។ ខ្ញុំមិនបានបោះបង់អ្វីទាំងអស់” ដោយធ្វើការកត់សម្គាល់ថា ពួក CIA “មិនដឹង/ចេះ” ដោះស្រាយជាមួយកូរ៉េខាងជើង និងឃ្លាំងអាវុធនុយក្លេអ៊ែរ យ៉ាងណានោះផង។

ក្នុងចំណោមសេចក្តីថ្លែងការណ៍ផ្សេងទៀត ដែលគេដឹងថាបាននិយាយជាថ្មីទៀតដោយ លោក Trump មកលោក Woodward គឺជារឿងដែលលោកប្រធានាធិបតីបានអួតអំពីការកសាង “នុយក្លេអ៊ែរ ប្រព័ន្ធអាវុធមួយ ដែលគ្មាននរណាម្នាក់ធ្លាប់មាននៅក្នុងប្រទេសនេះពីមុនមក” ហើយបានទទួលស្គាល់ជាសាធារណៈនូវការនិយាយមិនអោយសារសំខាន់ដល់គំរាមកំហែងនៃការឆ្លងវីរុសកូរ៉ូណា។ យោងទៅតាមអ្នកកាសែតជើងចាស់ម្នាក់ ឥឡូវនេះក៏ជានិពន្ធនាយករងនៃកាសែត The Washington Post ផងដែរ ក្នុងកំឡុងពេលរៀបចំសៀវភៅរបស់គាត់ដែលធ្វើឱយបែករឿង គាត់ត្រូវបានអនុញ្ញាតឱ្យជួបមន្រ្តីជាន់ខ្ពស់នៅខាងក្នុងសេតវិមាន ហើយមន្ត្រីនោះថែមទាំងបានអនុញ្ញាតឱ្យគាត់បានដឹងពីប្រព័ន្ធមុខងារផ្ទៃក្នុងរបស់រដ្ឋបាល Trump ទៀតផង៕ ដោយ៖ ណានី ភូ (Micheal)