ករណីរំលោភរួចសម្លាប់ ដោយបោះទំលាក់ពីអាគារជាន់ទី៤ ប៉ូលីសកំពុងបើកការស៊ើបអង្កេត

(អន្តរជាតិ)៖ ប៉ូលិសនៅក្នុងប្រទេសសូម៉ាលី កំពុងតែបើកការស៊ើបអង្កេតករណីរំលោភ សម្លាប់ទៅលើក្មេងស្រីម្នាក់អាយុ ១៩ឆ្នាំ ឈ្មោះ Hamdi Mohamed នៅក្នុងទីក្រុងមូហ្កាឌីហ្សូ។

ទាក់ទិននឹងករណីនោះ មនុស្ស ៤នាក់ត្រូវបានចាប់ឃុំខ្លួន ដោយសង្ស័យថាមានទាក់ទងទៅនឹងអំពើឧក្រឹដ្ឋនេះ។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា នាង Hamdi ត្រូវបានហ្វូងមនុស្សអន្ធពាលទាំងនេះ ចាប់រំលោភរួចរាល់ មុននឹងពួកវាបានបោះនាងចេញពីអាគារជាន់ទី ៤មកដីវិញ។

ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានទាមទារឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ អំពីករណីនេះ ហើយរកអ្នកទទួលខុសត្រូវ ឲ្យមកប្រឈមនឹងយុត្តិធម៌៕ ដោយ៖សារឹទ្ធ(Micheal)