មេដឹកនាំបក្សប្រឆាំង បេឡារូស ចោទប្រកាន់លោកពូទីន ដោយកំហឹងយ៉ាងខ្លាំង

(អន្តរជាតិ)៖ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រឆាំង បេឡារូស ដែលកំពុងតែរស់នៅនិរទេសខ្លួន លោកស្រី ស្វេតឡាណា ទីខាណូវស្កាយ៉ា បានរិះគន់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀរ ពូទីន យ៉ាងខ្លាំងក្នុយងឪកាស ដែលលោកបានទទួលជួមជាមួយលោក លូកា ស៊ីនកូ ប្រធានាធិបតីបែឡារូស ក្នុងដំណើរទស្សកិច្ចផ្លូវការមួយ ទៅកាន់ទីក្រុងមូស្គូ ដោយអ្នកស្រីបានហៅលោកលូកា ស៊ីនកូ ថាជាមនុស្សប្លន់អំណាច។

កាលពីថ្ងៃចន្ទ័ម្សិលមិញនេះ លោកលូកា ស៊ីនកូ បានអញ្ជើញទៅទីក្រុងស៊ូជី ភាគខាងត្បូងនៃប្រទេសរុស្សី ដើម្បីជួបសន្ទនាទល់មុខគ្នា ជាមួយលោកពូទីន។

អ្នកស្រីស្វេតឡាណា បាននិយាយថារាល់កិច្ចព្រមព្រៀងណាមួយរវាងអ្នកទាំង២ នឹងត្រូវលប់ចោលទាំងអស់នៅពេលដែលអ្នកស្រីឡើងកាន់អំណាច។

មេដឹកនាំក្រុមប្រឆាំងរូបនេះ បាននិយាយថា ខ្ញុំចង់ប្រាប់លោកពូទីនថា អ្វីក៏ដោយដែលលោកបានធ្វើក្នុងអំឡុង ជួបជាមួយលោកលូកា ស៊ីនកូ នៅទីក្រុងស៊ូជីនេះ គឺមិនស្របច្បាប់ទេ។

គ្រប់កិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយមនុស្សម្នាក់កាន់អំណាច មិនស្របច្បាប់នឹងត្រូវសើរើឡើងវិញ ដោយរដ្ឋាភិបាលថ្មី៕ ដោយ៖សារឹទ្ធ(Micheal)