ជនសង្ស័យលួចវាយជនរងគ្រោះប្លន់យកម៉ូតូ រួចរត់គេចខ្លួនជួបសមត្ថកិច្ច ផ្តួលម៉ូតូរត់បាត់ស្រមោល

(កំពង់ឆ្នាំង)៖ មានករណីជនសង្ស័យលួចវាយជនរងគ្រោះប្លន់យកម៉ូតូនៅចំណុចផ្លូវខាងក្រោយកន្លែងទីសត្វឃាត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៦៖៣០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវទី 1 សង្កាត់ខ្សាមក្រុងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនរងគ្រោះឈ្មោះ ស្រី សុភ័ក្រ ភេទប្រុសអាយុ47ឆ្នាំ
មានទីលំនៅភូមិសាលាផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងមានមុខរបរ រត់ម៉ូតូឌុបជិះម៉ូតូម៉ាក(ហុងដា),C 125ពណ៍ខ្មៅសេរី010.ពាក់ផ្លាកលេខ កំពង់ឆ្នាំង,1C 4386 ត្រូវបាន ជនសង្ស័យម្នាក់ភេទប្រុស ភិនភាគ រាងខ្ពស់,ស្គម ពាក់អាវ ពណ៍ខ្មៅ ស្លៀកខោខ្លី មិនស្គាល់អត្តសញ្ញាណបានហៅជនរងគ្រោះអោយឌុប ទៅ
កន្លែងកើតហេតុខាងលើ លុះដល់កន្លែងកើតហេតុក៏ វាយនឹងវត្ថុរឹង ពីក្រោយបណ្តាលអោយរងរបួស ភ្លាមៗនោះដោយការភយ័ស្លន់ស្លោផងនោះជនរងគ្រោះក៏បានរត់ចោលម៉ូតូ ត្រូវបានជនសង្ស័យចោប្លន់ជិះ ចេញតាមផ្លូវទៅទិសខាងលិច។

ជនរងគ្រោះរងរបួសក្បាល (មធ្យម) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ក្រោយពេលកើតភ្លាមៗ កំលាំងអធិការដ្ឋាននគបាលក្រុងនឹងប៉ុស្តិរដ្ឋបាលបានចុះដល់កន្លែងកើតហេតុ នឹងដោយមានការ ដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគបាលខេត្តកំពង់ឆ្នាំងកំលាំងខាងក្នុងចេញល្បាតនឹងត្រួតនិងពិនិត្យតាមផ្ទះសំណាក់,ផ្ទះជួល នឹងជូនដំណឺងតានភិនភាគមនុស្សនិងម៉ូតូអោយទៅតាមបណ្ដាស្រុកនិងបានអោយដាក់កំលាំងល្បាតត្រួតពិនិត្យនៅតាមភូមិសាស្ត្រស្រុករាងៗខ្លួនផងដែរ ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថា នៅថ្ងៃដដែលនេះផងដែរ ជនសង្ស័យបានជិះម៉ូតូបានគេចខ្លួនទៅខាងស្រុកទឹកផុស និងបានជួបកំលាំងសមត្ថកិច្ចស្រុកទឹកផុសកំពុងចេញល្បាតនិងត្រួតពិនិត្យក្នុងភូមិសាស្ត្រ ភ្លាមៗនោះជនសង្ស័យភ័យក៏ផ្តួលម៉ូតូទុកចោលទុកនៅនិងផ្លូវហើយរត់គេចខ្លួនបាតើទាំងយប់តែម្តង ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានអធិការដ្ឋាននគរបាលស្រុកទឹកផុប្រគល់មកអធិការធិការដ្ឋាននគបាលក្រុងក្រុងកំពង់ឆ្នាំងដែលជាម្ចាស់ករណីដើម្បីរក្សាទុកប្រគល់ជូនជនរងគ្រោះវិញនាព្រឹកទី១៤កញ្ញា២០២០នេះផងដែរ ៕ ដោយសុក្ខារិន (យុទ្ធ)