Kate Winslet សំដែងការសោកស្តាយ ដែលសម្រេចទៅសំដែងភាពយន្តជាមួយ វីដវូឌីនិងរ៉ូមេន ប៉ូឡាន់ស្គី

(អន្តរជាតិ)៖ តារាសំដែងដ៏ល្បីល្បាញនាង Kate Winslet មានម្តងនោះនៅក្នុងអាជីពជាតារាភាពយន្ត នាងបានសម្រេចចិត្តក្នុងការជ្រើសរើសយកតួសំដែងប្រុស ២នាក់ ហើយដែលធ្វើឲ្យនាងមានការស្តាយក្រោយរហូតមកដល់សព្វថ្ងៃនោះគឺ វីឌ វូឌីនិងប៉ូឡាន់ស្គី។

នៅក្នុងបទសម្ភាសន៍ជាមួយ Variety តារាសំដែងពានរង្វាន់ អូស្ការរូបនេះបានបញ្ជាក់ថា ពេលនោះការសម្រេចចិត្តរបស់នាង ក៏មិនដឹងថាគឹតយ៉ាងម៉េចដែរ ហាក់ដូចជាច្របូកច្របល់មែនទែន នៅពេលដែលនាងបានជ្រើសយកការសំដែងជាមួយតារាភាពយន្ត ប៉ូឡាន់ស្គី ក្នុងឆ្នាំ២០១១ ក្នុងរឿង Carnage និងជាមួយ វីឌ វូឌីក្នុងរឿង Wonder Wheel នាឆ្នាំ២០១៧។

នាងនិយាយថា ខ្ញុំមិនដឹងថាត្រូវគឹតយ៉ាងម៉េចទេ វាជារឿងដែលសូម្បីតែខ្ញុំខ្លួនឯង ក៏មិនគួរឲ្យជឿដែរ។ តាមពិតទៅតួប្រុសទាំង ២ដួងនេះ សុទ្ធតែមានរឿងងាស្រូវ។

ប៉ូឡាន់ស្គី បានរត់ភៀសខ្លួនទៅកាន់ប្រទេសបារាំង នាឆ្នាំ១៩៧៨ មុនពេលដែលគាត់ត្រូវបានតុលាការកាត់ទោស ពីបទចាប់រំលោភក្មេងស្រីងាយុ១៣ឆ្នាំ។ ចំណែក វីឌ វូឌីវិញ ធ្លាប់ត្រូវបានចោទប្រកាន់ពីបទធ្វើទុក្ខទោសផ្លូវភេទ ទៅលើកូនចិញ្ចឹមរបស់មិត្តភក្តិខ្លួន នៅពេលដែលនាងទើបមានអាយុ ៧ឆ្នាំនាអំឡុងឆ្នាំ១៩៩០។

គាត់តែងតែបដិសេធន៍ការចោទប្រកាន់នេះ ហើយក៏មិនដែលត្រូវបានធ្វើការស៊ើបអង្កេតពីបទឧក្រឹដ្ឋកម្មនេះដែរ៕ ដោយ៖សារឹទ្ធ(Micheal)