សាខាកាកបាទក្រហមខេត្តកម្ពុជា ដឹកនាំកម្លាំងយុវជនស្មាគ្រចុត្តកាកបាទក្រហមចុះសម្រួលចរាចរណ៍និងផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

(កំពង់ឆ្នាំង)៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥នាក់ ស្រី ៣នាក់ ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងមុខសាលាខេត្តកំពង់ឆ្នាំង នាឱកាសកាន់បិណ្ឌភ្ជុំនៅផងដែរ ។

ការចុះផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងសម្រួលដល់ចរាចរណ៍ទៅមុខរបស់ប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈខាងលើនេះបានធ្វើឡើងនៅថ្ងៃ 1៤ ខែកញ្ញា 2020នៅចំណុចផ្លូវកែងខាងមុខសាលាខេត្តកំពង់ឆ្នាំង ។

ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ឥុលូវគោកខាងលើនេះ ក្នុងគោលបំណងជួយក្រើនរម្លឹកដល់បងប្អូនសាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវ ត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ស្លាកសញ្ញា ,គំនូសសញ្ញាចរាចរណ៍ ,កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរវ៉ាជែងគ្នា បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមនាៗដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយយថាហេតុផងដែរ ។

នៅក្នុងពេលជាមួយគ្នានេះផងដែរ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធទៅនឹងវិធានការការពារជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ។

នៅក្នុងកិច្ចចុះសម្រួលចរាចរណ៍ផ្លូវគោកនិងផ្សព្វផ្សាយស្ដីពីការគោរពច្បាប់ចរាចរណ៍ខាងលើនេះជាលទ្ធផលសម្រេចបានដូចខាងក្រោម ៖

អ្នកចូលរួមអនុវត្តសរុប ៖ ១៨នាក់ ស្រី ៣នាក់ ក្នុងនោះ មន្ត្រីសាខា ៤នាក់ , យុវជនកាកបាទក្រហមកម្ពុជា ៥នាក់ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត ៩នាក់ ។

អ្នកដែលទទួលផលសរុប ៖ ២៧៥នាក់ ក្នុងនោះ ស្រី ១១៨នាក់ ,ប្រុស ១៥៧នាក់ ផងដែរ៕ ដោយ សុក្ខារិន