ទម្លាយថា ព្រាប សុវត្ថិ នឹងធ្វើរឿងធំមួយ មិនខុសពី ខេម ក្រោយចូលផលិតកម្មថ្មី

ក្រោយពីចូលជ្រកក្នុងទ្រនំផលិតកម្ម Galaxy Navatra ថ្មោងថ្មីរួចមក លោក ព្រាប សុវត្ថិ ក៏មិនខុសពីលោក ខេម ប៉ុន្មានដែរ គឺលោកនឹងចេញបទចម្រៀងបែប Action MV មួយបទដើម្បីបំបែកទីផ្សារចម្រៀងក្នុងស្រុក។

ប្រភពព័ត័មានជាក់លាក់នេះត្រូវបានទម្លាយចេញដោយលោក សាវីន ហ្វីលីព ជាតួអង្គសំខាន់សម្ដែងក្នុងបទ “ជូនដំណើរអូនទៅផ្លូវ ហាយវ៉ែ” របស់លោក ខេម។ តារាសម្ដែងរូបនេះក៏នឹងក្លាយជាតួអង្គសំខាន់ក្នុងបទចម្រៀងបែប Action MV របស់លោក ព្រាប សុវត្ថិ ផងដែរ។

ទោះបីជាយ៉ាងណា មិនទាន់មានប្រភពច្បាស់ការណ៍ពីខាងសាមីខ្លួនឬខាងផលិតកម្មបញ្ជាក់ថា បទនេះគ្រោងនឹងចំណាយអស់ប៉ុន្មាន ហើយមានចំណងជើងអ្វីនៅឡើយទេ៕

ដោយ៖ ភូមិន្ទ