មន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី បញ្ជាក់ថា មិនមានការជីកយកត្បូងថ្ម ពីសំណាក់ជនជាតិវៀតណាម និងចិន លើទឹកដីខេត្តរតនគិរីទេ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់មន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី ដែលមន្ទីរព័ត៌មានខេត្តរតនគិរី ផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គណនីហ្វេសប៊ុក ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០ បានពណ៌នាអំពីការជីកយកត្បូងថ្ម (Amethysts) ពីសំណាក់ជនជាតិវៀតណាម និងចិន លើទឹកដីខេត្តរតនគិរី គឺជាព័ត៌មានមិនពិត ។

ជាមួយគ្នានោះ​ប្រធានមន្ទីរព័ត៌មានខេត្តខាងលើ បានបន្តទៀតថា ក្នុងខេត្តរតនគិរី មិនមាន ជនបរទេស វៀតណាម ឬ ចិន ធ្វើអាជីវកម្ម រ៉ែត្បូងប្រភេទនេះទេ , និយាយរួមគីមិនមាន ការធ្វើអាជីវកម្មតែម្តង ។ តាមរយះរូបភាពខាងលើ ប្រហែលជានៅ អាហ្វ្រិក និង ចិន។

មន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានខាងលើ៕ ដោយ៖ Micheal (ប្រភព៖ Kanharith Khieu)