ម៉ូតូ NCT សាកកម្លាំងជាមួយ ម៉ូតូវីវ៉ា ម្នាក់ដួលសន្លប់ ម្នាក់បាក់ដៃ !

(កំពង់ឆ្នាំង)៖ មនុស្ស ប្រុសស្រី២ នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងម៉ូតូពីរគ្រឿងបុកគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូមួយកន្លែងដែលផឹកនៅក្នុងភូមិផ្សារលើសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាក NCT ពណ៌ខ្មៅលាយក្រហមពាក់ផ្លាកលេខភ្នំពេញមួយ 1 IE.4641 បើកបរទិសដៅពីលិចទៅកើត អ្នកបើកបរមានឈ្មោះយ៉ាំងយាំងភីអាយុ 23 ឆ្នាំមានទីលំនៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងនៅខេត្តកំពង់ឆ្នាំងបានដួលសន្លប់ ។

ដោយឡែកម៉ូតូមួយគ្រឿងផ្សេងទៀតបើកបរដោយឈ្មោះ ស៊ុមពុទ្ធីឌី ភេទស្រីអាយុ 41 ឆ្នាំ​ ស្នាក់នៅខេត្តកំពង់ឆ្នាំង បើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ១២.១.១៤២៥ បើកម៉ូតូឆ្លងផ្លូវដល់ពាក់កណ្ដាលផ្លូវត្រូវម៉ូតូបើកផ្លូវត្រង់បុកបណ្ដាលឲ្យរងរបួសបាក់ដៃស្តាំ ។

នៅក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការវាស់វែងនៅកន្លែងកើតហេតុ គ្រាដែលជនរងគ្រោះទាំង២នាក់ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ ។

បុរីតុតាម៉ូតូទាំង 2 គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងនាំយកមករក្សាទុកនៅអធិការក្រុងកំពង់ឆ្នាំងរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ៕ ដោយ សុក្ខារិន (យុទ្ធ)