សិល្បករ-សិល្បការិនី មកពីបណ្តាខេត្ត និងសិល្បករ-សិល្បការិនី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមគ្នា សម្តែងចាប៉ីរឿង “សុបិនកុមារ”

(ភ្នំពេញ)៖ សិល្បករ-សិល្បការនី ចាប៉ីដងវែងមកពីបណ្តាខេត្ត សហការជាមួយសិល្បករ-សិល្បការិនី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នាធ្វើការសម្តែង ចាប៉ីរឿង “សុបិនកុមារ” សម្តែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាព ព្រមទាំងបានធ្វើការផ្សាយផ្ទាល់ តាមហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដើម្បីជូនប្រជាពលរដ្ឋទស្សនា នាឱកាសបុណ្យកាន់បិណ្ឌទី១១។

ក្នុងគោលបំណង អបអរសាទរបុណ្យភ្ជុំបិណ្ឌ ទស្សនីយភាពចាប៉ីដងវែង រឿង “សុបិនកុមារ” នេះនឹងធ្វើការចាក់ផ្សាយឡើងវិញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។ ការសម្តែងចាប៉ីរឿង “សុបិនកុមារ”របស់សិល្បករ-សិល្បការិនីនេះ គឺធ្វើឡើងចេញពីកំលាំងចិត្ត ដូច្នេះសូមទស្សនិកជនជួយគាំទ្រផង ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកសិល្បៈ៕ (ដោយ៖ ពិជ័យបុត្រ)