អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo ប្រកាស​ថា iPhone 12 នឹង​មិន​មាន​អេក្រង់ 120Hz ProMotion ឡើយ

លោក Ming-Chi Kuo ដែល​ជាអ្នក​វិភាគ​ល្បី​ឈ្មោះ បាន​បញ្ជាក់​ថា​​អេក្រង់ 120Hz ProMotion នឹង​មិន​មាន​លើ iPhone 12 ​ដូច​ការ​រំពឹង​ទុក​កន្លង​មក​ឡើយ។ អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ជា​ថ្មី​ថា​នឹង​មាន iPhone 12 ចំនួន​បួន​ប្រភេទ​បង្ហាញ​ចេញ​​នា​ឆ្នាំ ២០២០ នេះ ដែល​មាន​ប្រភេទ​អេក្រង់ ៥,៤អ៊ីញ​ចំនួន​មួយ ប្រភេទ​អេក្រង់ ៦,១​អ៊ីញ​ចំនួន​ពីរ និង​ប្រភេទ​អេក្រង់ ៦,៧អ៊ីញ​ចំនួន​មួយ ហើយ​វា​សុទ្ធ​តែ​គាំទ្រ​បច្ចេកវិទ្យា 5G។

ពិសេស​ជាង​គេ​ក្នុង​ចំណោម​នោះ Apple នឹង​កាត់​បន្ថយ​ទំហំ​ក្បាល​ឆក​នៅ​លើ iPhone 12 អេក្រង់​ទំហំ ៥,៤អ៊ីញ ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​។ ដែល​មូល​ហេតុ​នៃ​ការ​កាត់​បន្ថយឆក​នោះគឺ​ដោយសារ វា​គឺ​ជា​ប្រភេទ​ iPhone 12 ដែល​មាន​រូបរាង​តូច​ជាង​គេ ហើយ​ការ​កាត់​បន្ថយ​ទំហំ​ឆក ដើម្បីជួយ​ឲ្យ​អេក្រង់​នៅ​ក្បែរ​ស្នាម​ឆក​អាច​បង្ហាញ​ព័ត៌មាន​បាន​ច្រើនជាងមុន។

ដោយ៖ Vireak