Apple Watch Series 6 iPad Air និងApple Watchកម្រិតមធ្យម​មួយ ជាផលិតផលថ្មី ដែល Apple ត្រៀមនឹងប្រកាសយប់នេះ

យប់​នេះ ដែលជាយប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ​ម៉ោង​១២នេះ Apple នឹង​ប្រារព្ធ​កម្មវិធី​សម្ពោធពិសេស​ដែល​ជាពេល​ដែល​ផលិតផល​ថ្មីមួយ​ចំនួន​​ត្រូវ​ប្រកាស​ចេញផងដែរ។ ដែល​​ផលិតផល​ថ្មី​ចំនួន​ពីរ​មាន​ Apple Watch Series 6 និង iPad Air ហើយ​មាន​ Apple Watch ប្រភេទ​ធូរ​ថ្លៃ​មួយ​ទៀត។

ចំពោះ​ Apple Watch Series 6 វា​នឹង​មាន​ជម្រើស​ទំហំ 40mm និង 44mm ដូច​ជា​ Apple Watch Series 5 ដែរ ហើយ​មាន​បន្ថែម​មុខងារ​ថ្មី​អាច​​វាស់​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម។ សម្រាប់ Apple Watch ប្រភេទ​ធូរ​ថ្លៃ​គេ​មិន​ទាន់​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​របស់​វា​នៅ​ឡើយ​ទេ។

ចូល​ដល់​ iPad Air ម៉ូដែល​ថ្មី​វិញ​ វា​នឹង​មាន​ការ​ឌីហ្សាញ​អេក្រង់​លាត​ពេញ​ផ្ទៃ​​ស្រដៀង​នឹង iPad Pro ដែរ។ ដោយ​សារ​តែ​ជា​ប្រភេទ​ផលិតផល​លំដាប់​ថវិកា ដូច​នេះ iPad Air ថ្មី​នឹង​មិន​មាន​បំពាក់​នូវ​បន្ទះ​ឈីប A-Series ជំនាន់​ចុង​ក្រោយ ឬ​អេក្រង់​ ProMotion នោះទេ។

លោក​អ្នក​ក៏​អាច​តាម​ដាន​ព្រឹត្តិការណ៍​នោះបាន​ផងដែរតាម​រយៈតំណរភ្ជាប់​ខាង​ក្រោម៖

ដោយ៖ Vireak