មិនដឹងកាត់ម៉ូដអ្វីសមមែនទេ? នេះនែ៎ ៥ ម៉ូដដ៏ថ្លៃថ្នូរពី មាស សុខសោភា ក្នុងឱកាសភ្ជុំបិណ្ឌ

កំពូលតារាចម្រៀងសំនៀងផ្អែម ​មាស សុខសោភា ​ក្រៅពីទទួលបានងារជាតារាចម្រៀងដែលមានសមត្ថភាពលើសពីសម្លេង និងជាតារាដែលគិតគូរពីបញ្ហាធម្មជាតិ បរិដ្ឋានជាចម្បងហើយនោះ នាងក៏ជាតារាចម្រៀងដែលស្លៀកពាក់បានសមសួនជានិច្ចគ្រប់កាលៈទេសៈនៃកម្មវិធី និងជាពិសេសគឺនៅរាល់កម្មវិធីបុណ្យជាតិធំៗម្ដង។

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ នាងតែងតែបង្ហាញវត្តមានយ៉ាងសមសួនជានិច្ចទៅកាន់វត្តអារាមស្ទើរគ្មានលោះមួយបិណ្ឌណាឡើយ អមនឹងការគ្រងជាមួយសម្លៀកបំពាក់ប្រណៃពីជាតិយ៉ាងសមសួន។ ខាងក្រោមនេះ គឺជាសម្លៀកបំពាក់ ៥​ម៉ូដ ដ៏សក្ដិសមឥតខ្ចោះរបស់ មាស សុខសោភា ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕

ដោយ៖ ភូមិន្ទ