UN ព្រមានអំពី “ឧក្រិដ្ឋកម្មសង្គ្រាមបន្ថែមទៀត” នៅរដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា

(អន្តរជាតិ)៖ ប្រមុខសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃច័ន្ទ (១៤ កញ្ញា) ថា ប្រជាជនស៊ីវិលនៅក្នុងរដ្ឋរ៉ាក់ឃីន និងរដ្ឋជីនរបស់ប្រទេសមីយ៉ាន់ម៉ាអាចទទួលរងបទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិបន្ថែមទៀត ។

Michelle Bachelet dice que anexión de Cisjordania es ″ilegal″, Irán pidió a  la Interpol el arresto de Trump por muerte de Soleimani, y otras noticias.  | Secciones | DW | 29.06.2020

លោកស្រី Michelle Bachelet បានទាមទារឱ្យមានសកម្មភាពដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាពិសេស ។ ប្រតិបត្តិការយោធានៅឆ្នាំ២០១៧ បានបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៧៥០,០០០ នាក់ភៀសខ្លួនចេញពីរដ្ឋរ៉ាឃីនដែលហែកហួរដោយជម្លោះទៅកាន់ប្រទេសបង់ក្លាដែសក្នុងអំពើហិង្សា ដែលឥឡូវនេះប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤៥ នៅទីក្រុងហ្សឺណែវ, លោកស្រី Bachelet បាននិយាយថា ការរំលោភបំពានប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានិងជនជាតិភាគតិចដទៃទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងមានបន្ត ។ លោកស្រី Bachelet បាននិយាយថា “ប្រជាជនមកពីរដ្ឋរ៉ាកឃីន រដ្ឋជីន និងសហគមន៍រ៉ូហ៊ីងយ៉ាកំពុងរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយសារជម្លោះប្រដាប់អាវុធនៅរដ្ឋរ៉ាក់ឃីននិងរដ្ឋជីន ។ លោកស្រីបានចង្អុលបង្ហាញអំពីការបាត់ខ្លួន និងការសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើជនស៊ីវិលអំពីការផ្លាស់ទីលំនៅស៊ីវិលយ៉ាងច្រើនអំពីការចាប់ខ្លួនដោយបំពានការធ្វើទារុណកម្ម និងការស្លាប់ទៅក្នុងមន្ទីរឃុំឃាំង និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិស៊ីវិល ។

Myanmar casualties may represent war crimes: U.N.'s Bachelet

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានថ្កោលទោសថា រដ្ឋាភិបាលមិនបានចាត់វិធានការជាក់ស្តែងណាមួយចំពោះការទទួលខុសត្រូវអំពី “ វិបត្តិសិទ្ធិមនុស្សដ៏គួរឱ្យភ័យខ្លាច” ដែលបានធ្វើទៅលើជនជាតិរ៉ូហ៊ីងយ៉ាដោយសារប្រតិបត្តិការយោធានៅរដ្ឋរ៉ាក់ឃីនដែលបានចាប់ផ្តើមកាលពី ៣ឆ្នាំមុន ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)