សមត្ថកិច្ចប៉ុស្ត៍នគរបាលរដ្ឋបាលមេទឹក ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់

(ពោធិ៍សាត់) ៖សមត្ថកិច្ចប៉ុស្ត៍នគរបាលរដ្ឋបាលមេទឹក ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ០១ករណី នៅចំនុចកន្តុកតាថាក់ ស្ថិតក្នុងភូមិ ព្រែកក្រ ឃុំ មេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងម៉ោង១២ និង៣៥នាទី ថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២០ ។

អធិការនគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ៖ ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះ បានរាយការណ៍ថា មានជនខិលខូច បានលួចដាក់ក្បាលបរនេសាទខុសច្បាប់ លោកបានបញ្ជាដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលមេទឹក ចុះប្រតិបត្តិការនៅចំណុចខាងលើដើម្បីធ្វើការបង្ក្រាបជាបន្ទាន់ ។

ក្រោយទទួលបានបញ្ជាពីលោកអធិការនគរបាលស្រុក លោក នាយរងប៉ុស្តិ៍មេទឹក ដឹកនាំដោយកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងសហគមន៍នេសាទព្រែកក្រ ០២នាក់ទៀត បានចុះបង្រ្កាប នៅចំណុចកន្តុកតាថាក់ ជាលទ្ធផលដកហូតបាន ក្បាលបរ ០១គ្រឿង បង្គោល១៣៥ដើម របាំងស្បៃមុងប្រវែង២៣៥ម៉ែត្រ កូនត្រីចំរុះ១៥គីឡូក្រាម ។

ចំពោះកូនត្រីសមត្ថកិច្ចបានលែងចូលទន្លេវិញ ចំណែកឧបករណ៍នេសាទខុសច្បាប់ទាំងនោះ ត្រូវបានកាប់កំទិចចោលនៅនិងកន្លែង ៕ដោយសុក្ខារិន