ម្ចាស់រវល់ផឹកស៊ីស្រវឹងជោគជាំ ចោរលួចរថយន្តLexus៤០០H ពណ៌ត្រេអ៊ីមួយគ្រឿង យកទៅបាត់ !

(កំពង់ឆ្នាំង)៖ រថយន្តមួយគ្រឿងម៉ាក់lexus 400hពណ៌ត្រេអ៊ីត្រូវបានចោរលួចយកទៅបាត់ គ្រាដែលម្ចាស់ផឹកស៊ីស្រវឹង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៣និង៣០នាទីរៀបភ្លឺឈានចូលថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2020 នៅចំណុច ភូមិ កំពង់បឹង ឃុំ កំពង់ហៅ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

អធិការនគបាលស្រុកកំពង់លែងបានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង 2 និង 21 នាទីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2020នេះថាពិតជាមានករណី បាត់រថយន្ត 1គ្រឿង ម៉ាក លុចសីស 400H ពាក់ ស្លាកលេខ ខ.ភ.ម 6673 ពណ៍ ត្រីអី ជារបស់(ទាហ៊ាន) ជារបស់អ្នកបើកបរឈ្មោះ ហ៊ុន វណ្ណា ភេទ ប្រុស អាយុ 35 រស់នៅទីក្រុងភ្នំពេញ ។

ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី 14 កញ្ញា 2020អ្នកបើកបររថយន្តខាងលើបានខ្ចីពីប្អូនបង្កើតបើកលេងបងប្អូននៅឯស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងហើយក៏មានការផឹកស៊ីរហូតដល់យប់តែម្តងលុះដល់ពេលម៉ោងខាងលើបានភ្ញាក់មកមើលរថយន្តស្រាប់តែបាត់ចេញពីមុខផ្ទះបាត់ដោយមិនដឹងមូលហេតុ ។

អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ជឿន បានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃដដែលនេះផងដែរថាដែលត្រូវចោរលួចបាត់ទៅនោះមានគេយកមកបញ្ចាំនិងប្អូនហើយនៅពីរកាន់បិណ្ឌក៏បានខ្ចីប្អូនជិះយកមកលេងស្រុកហើយក៏ត្រូវចោរលួចបាត់ដែលបង្កឲ្យការភ្ញាក់ផ្អើលឡើង ។

អធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងទៀតថាមកដល់ម៉ោងនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងបន្ទាន់មួយដើម្បីថារថយន្តខាងលើនេះដោយរបៀបណា ។

តែបើតាមការសន្និដ្ឋានផ្សេងដោយឡែកបានឲ្យដឹងថារថយន្តខាងលើដែលបាត់នោះគេខ្លាចតែម្ចាស់យកមកបញ្ចាំមានភ្ជាប់ gps នៅក្នុងទូរសព្ទទើបបាត់ទាំងសោនៅនិងអ្នកបើកបរទៅវិញ ។

សូមបញ្ជាក់ផងដែរថានៅខេត្តកំពង់ឆ្នាំងគេមិនដែលឃើញមានបាត់រថយន្តដូចរបៀបនេះនោះឡើយមួយរយៈពេលចុងក្រោយនេះតែបើទោះជាយ៉ាងណាសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕ ដោយ​ សុក្ខារិន (យុទ្ធ)