លោកគីមជុងអ៊ុន សរសើរកងទ័ពចំពោះការកសាងឡើងវិញ តំបន់ដែលរងការវាយប្រហារដោយព្យុះទីហ្វុង

(អន្តរជាតិ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារទី ១៥ ខែកញ្ញាថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានកោតសរសើរដល់យោធារបស់លោកចំពោះការប្រឹងប្រែងជាបន្ទាន់ ក្នុងការកសាងទីក្រុងនានាឡើងវិញ ដែលរងគ្រោះដោយព្យុះទឹកជំនន់ ទឹកភ្លៀងរដូវក្តៅ ។

Kim Jong Un supervises another N. Korean military drill

KCNA បាននិយាយថា លោកគីមបានធ្វើទស្សនកិច្ចនៅខេត្ត Hwanghae ភាគខាងជើង និងទៅកាន់តំបន់ភាគខាងត្បូង នៃទីក្រុងព្យុងយ៉ាងដែលរងគ្រោះមហន្តរាយធម្មជាតិហើយត្រូវបានកសាងឡើងវិញដោយជោគជ័យជា“ ទឹកដីសង្គមនិយម” ។ ដំណើរទស្សនកិច្ចនេះគឺជាដំណើរចុងក្រោយរបស់លោកគីមទៅកាន់តំបន់ដែលរងគ្រោះដោយព្យុះទីហ្វុងនៃប្រទេសដោយបានចេញសេចក្តីជូនដំណឹងជាមុនអំពីព្យុះដើម្បីការពារដំណាំ ពីគ្រោះមហន្តរាយបន្ទាប់មកបានបញ្ជូនកងទ័ព និងសមាជិកបក្សដើម្បីជួយសហគមន៍ ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក គីម បាននិយាយថា“ កងទ័ពប្រជាជនត្រូវបានបង្កើតឡើងដោយអ្នកបង្កើតអព្ភូតហេតុទាំងអស់នៅលើទឹកដីនេះ” ។ លោកបន្តថា កម្លាំងពិតប្រាកដរបស់កងទ័ពប្រជាជនមិនស្ថិតនៅក្នុងចំនួនកងទ័ព និងកម្លាំងគ្រាប់កាំភ្លើងទេប៉ុន្តែនៅក្នុងសេចក្តីស្រឡាញ់ដ៏មោះមុតចំពោះប្រទេសរបស់ខ្លួន ។

Kim Jong-un Disciplines North Korea's Top Military Organization - The New York Times

ទីភ្នាក់ងារអាកាសធាតុបាននិយាយកាលពីថ្ងៃច័ន្ទ ថា ប្រទេសកូរ៉េខាងជើងរងការវាយប្រហារដោយ“ បាតុភូតឧតុនិយមប្រកបដោយមហន្តរាយ” នៅរដូវក្តៅនេះដោយមានភ្លៀងធ្លាក់ខ្លាំងនិងព្យុះទីហ្វុងដែលនាំមកនូវភ្លៀងធ្លាក់កម្រិតខ្ពស់បំផុតទី ២ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ។ KCNA បាននិយាយថាប្រទេសនេះមានភ្លៀងធ្លាក់ជាមធ្យម ៨៥២,៣ មីល្លីម៉ែត្រនៅទូទាំងប្រទេសគឺច្រើនជាងបីដងបើធៀបនឹងឆ្នាំមុន ។ វិស័យកសិកម្មរបស់កូរ៉េខាងជើងងាយរងគ្រោះណាស់ដោយសារអាកាសធាតុធ្ងន់ធ្ងរហើយព្យុះ និងទឹកជំនន់នៅរដូវក្តៅនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពស្បៀងអាហាររបស់ប្រទេស ។ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)