នគរបាលរដ្ឋបាលបឹងខ្នារ ចុះបង្ក្រាបក្មេងទំនើងមួយក្រុមបង្កការអុកឡុកក្នុងវត្តនៅស្រុកបាកាន

(ពោធិ៍សាត់) ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការជាមួយប្រជាការពារ ចុះបង្រ្កាបក្មេងទំនើង០១ក្រុមមានគ្នា០៨នាក់ បានទៅអុកឡុកនៅវត្តព្រៃដំរី ស្ថិតនៅភូមិព្រៃផ្តៅឃុំបឹងខ្នារ ស្រុកបាកាន កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង២១និង៤០នាទី ។

អធិការនគរបាលស្រុកបាកានលោកវរៈសេនីយ៍ឯក នាងវុធ បានឲ្យដឹងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី១៥ ខែកញ្ញា ខែ២០២០នេះថា ៖ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានបង្រ្កាបនិងឃាត់ខ្លួនបានជនសង្សយ័០១នាក់ឈ្មោះ ឡម តួ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកានខេត្តពោធិសាត់។

អធិការនគបាលស្រុកបានអោយដឹងទៀតថាដោយនៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកហូតបានដាវកែច្នៃ០១ដើម។

ដោយឡែកជនសង្ស័យ០៧នាក់ទៀតបានរត់គេចខ្លួនអស់ ដោយក្នុងនោះមាន០៥នាក់ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ៖

១-ឈ្មោះ អា ខ្នុយ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកានកុំពង់ធ្វើការស្រាវជ្រាវបន្ត។

២-ឈ្មោះ អា វឹន រស់នៅភូមិតាមុំឃុំមេទឹក ស្រុកបាកាន។

៣-ឈ្មោះ អា តុង រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន។

៤-ឈ្មោះ អា នឹត រស់នៅភូមិកោះខ្សាច់ស្រុកបាកាន។

៥-ឈ្មោះ អា ប៉ុយ រស់នៅភូមិថ្មីឃុំត្រពាំងជង ស្រុកបាកាន និង០២នាក់ទៀតពុំស្គាល់ឈ្មោះ។

ប្រភពខាងលើដដែលបានបន្តថា ៖ ចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានកលាំងសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ដោយ សុក្ខារិន (យុទ្ធ)