អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល មន្ត្រីរាជការសាលាខេត្តជាង១០០នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ

(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ​ ភ្ជុំបិណ្ឌឆ្នាំនេះ លោកអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ និងភរិយា នៅរសៀលម្សិលមិញនេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការសាលាខេត្ត សរុបចំនួន១៣៩នាក់ ចែកជូននូវប័ណ្ណប្រេងសាំង និងថវិកាមួយចំនួនទៅដល់មន្ត្រីក្រោមឱវាទ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាម​ ច័ន្ទសោភ័ណ នារសៀលថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២០នេះ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តសរុប ចំនួន១៣៩នាក់ ព្រមទាំងចែកជូនប័ណ្ណប្រេងសាំង និងថវិការមួយចំនួន ជួយសម្រួលក្នុងការធ្វើដំណើរ និងធ្វើបុណ្យទាននានា ស្រុកកំណើត ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំបំពេញភារកិច្ច នាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត។ (ដោយ៖ ពិជ័យបុត្រ)