បង្ហាញទីតាំងតម្កល់តោថ្មមួយគូដែលទើបរកឃើញថ្មីៗ

ក្រោយពីតោថ្មចំនួនមួយគូត្រូវបានជីករកឃើញកាលពីពេលថ្មីៗនេះ បច្ចុប្បន្នតោថ្មនេះត្រូវបានក្រសួងពាក់ព័ន្ធដឹកយកទៅដាក់តម្កល់ទន្ទឹមគ្នាក្នុងសារមន្ទីរជាតិហើយ។ ចំពោះប្រភពក៏ដូចជាប្រវត្តិលម្អិតនៃតោថ្មនេះមិនទាន់ឃើញខាងក្រសួងដែលពាក់ព័ន្ធចេញលិខិតផ្ដល់ប្រភពព័ត៌មានលំអិតជាផ្លូវការនៅឡើយទេ។

គួរបញ្ជាក់ឱ្យដឹងថា៖ កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ២០២០ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធរ រាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ។ រំលងបានតែ៣ ថ្ងៃគឺនៅថ្ងៃទី ទី០៧​ ខែកញ្ញា​ ឆ្នាំ២០២០​ ក្រុមប្រតិបតិ្តការបោសសំ​អាតគ្រាប់ដើ​ម្បីសុវត្ថិភាពនៅការដ្ឋានមាត់ទន្លេ​ក៏បានជីកឃើញតោថ្មចំនួន មួយទៀត៕

ដោយ៖ ភូមិន្ទ