សុខ សោម៉ាវត្តី ១០ឆ្នាំមនុស្សមានប៉ុន្មានដង មិត្តខ្លះមិនបានស្មោះត្រង់ គ្រាន់តែដើរកាត់ជីវិតយើង

(ភ្នំពេញ)៖ ពិធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី ជារឿយៗតែងតែបង្ហាញសកម្មភាពជួបជុំជាមួយមិត្តភក្តិ មានកម្មវិធីជួបជុំសប្បាយរីករាយ ដែលមើលទៅធ្វើឲ្យទស្សនិកជនសរសើរ អ្នកនាងថាមានមិត្តភក្តិច្រើនហើយតែងតែជួបជុំគ្នាសប្បាយជាប្រចាំ។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង សុខ សោម៉ាវត្តី និងមិត្តភក្តិបានជួបជុំគ្នាធ្វើដំណើរកម្សាន្តទៅខេត្តព្រះសីហនុ និងរៀបចំពិធីជប់លៀងតូចមួយ នៅមាត់សមុទ្រ ថែមទៀត ដោយមើលទៅអ្នកនាង និងមិត្តមានភាពស្និទ្ធស្នាលគ្នា ប្រៀបដូចជាបងប្អូន។

ទន្ទឹមនឹងការបង្ហាញភាពសប្បាយរីករាយ ជួបជុំមិត្តភក្តិនោះផងដែរ អ្នកនាងក៏បានរំលេចសារខ្លីមួយរៀបរាប់ពីការរាប់អានមិត្តមួយចំនួន បង្ហាញជូនជាបទពិសោធន៍ ទៅដល់អ្នកគាំទ្ររបស់ខ្លួនថា “១០ ឆ្នាំមានប៉ុន្មានដងទៀត កុំចំណាយពេលអត់ប្រយោជន៍ ជាមួយមនុស្សខុស មិត្តខ្លះគ្រាន់តែដើរកាត់ជីវិតយើង តែមិត្តល្អខ្លះគឺជាមិត្តកាន់ដៃគ្នា រហូតដល់វ័យមួយដែលយើងយល់ថា ខ្ញុំត្រូវការមិត្តដែលមានគុណភាពមិនមែនបរិមាណទេ”។

ជាការពិតមនុស្សម្នាក់ៗ ក្រៅពីមានក្រុមគ្រួសារ និងការងារធ្វើហើយ ក៏តែងតែដកឃ្លារកភាពសប្បាយចិត្តខ្លះ គឺការជួបជុំមិត្តភក្តិនៅខាងក្រៅ នៅក្នុងនោះក៏មានមិត្តខ្លះស្រលាញ់រាប់អានយើង ជួបយកអាសារយើងប្រៀបដូចបងប្អូន នេះហើយដែលគេហៅថាមិត្តពិត៕ ( ដោយ៖ ពិជ័យបុត្រ)