ការពិតត្រូវបានលាតត្រដាង​ រឿងបេីករថយន្តឡេីងសាលាឆាន់​ នាំឲ្យមានការរិះគន់

(ភ្នំពេញ​)៖​ នៅរសៀលថ្ងៃនេះ​ មានការរិះគន់មួយ​ នៅលេីបណ្តាញទំនាក់ទំនងសង្គម​ Facebook​ ទៅលេីរូបថតមួយសន្លឹក​ ដែលបង្ហាញពីរថយន្តស៊េរីទំនេីបមួយគ្រឿង​ ត្រូវបានម្ចាស់បេីកចូលសាលាឆាន់​ ដោយធ្វេីឲ្យមហាជនមិនពេញចិត្តនិងបានរិះគន់ថា​ ជាទង្វេីមួយមិនសមរម្យនោះទេ។

បន្ទាប់ពីផ្ទុះការរិះគន់​រួច​ មិនបានប៉ុន្មានផង​ លោក​ ប៉ែន​ វិបុល​ អនុរដ្ឋលេខាធិការ​នៃក្រសួងធម្មការនិងសាសនា​ នៅមុននេះបានចេញមុខបកស្រាយថា​ “តាមរយៈរូបភាពនេះ​ គឺម្ចាស់សទ្ធា​ ដែលមានសេចក្តី​ជ្រះថ្លា​ បានប្រគេនរថយន្តដល់ព្រះសង្ឃទុកគ្រាន់ប្រេីប្រាស់​ នៅវត្ត…..ដែលមានបងប្អូនជាច្រេី​ន​ បានលេីកជាយោបល់នៅលេីបណ្តាញសង្គម។ប៉ុន្តែ​ ប្រហែលជាអាចខ្វះខាតបច្ចេកទេសពីការរៀបចំឱ្យបានសមរម្យ”។

លោកបន្តទៀតថា​ “រថយន្តម៉ាក សីុណា ២០១១ សប្បុរសជន​ នៅរាជធានីភ្នំពេញបានយកមកប្រគេនព្រះសង្ឃនៅវត្តគីរីមង្គលសាលវ័នបារមី​ ព្រះឱស្ឋទិព្វ(រវៀងកើត)ឃុំខ្នុរដំបង ស្រុកជើងព្រៃ មូលហេតុដែលយកមកប្រគេន​ ក្នុងសាលាឆាន់ដោយពីល្ងាចថ្ងៃទី ១៤.០៩.២០២០មេឃភ្លៀងខ្លាំងពេក ទើបយករថយន្តនេះឡើងលើសាលាឆាន់ ទុក ១ យប់ព្រឹកថ្ងៃទី ១៥.០៩.២០២០ សូត្រមន្ត និងប្រគេនតែម្តងដើម្បីឲ្យពុទ្ធបរិស័ទបានឃើញទាំងអស់គ្នា កុំឲ្យមានពាក្យថាលោកមានលុយទិញឡាន ពេលចប់កម្មវិធីបានយកចុះពីសាលាឆាន់វិញហើយ”៕​ (ដោយ៖​ ពិជ័យបុត្រ​)