Apple Watch Series 6 បង្ហាញខ្លួនជាផ្លូវការហើយ ជាមួយ​រូបរាង​ស្រដៀង​នឹងនាឡិកាជំនាន់​មុន ប៉ុន្តែមាន​ប្រព័ន្ធដំណើរការ​ផ្សេងគ្នា

នៅ​ក្នុង​ព្រឹត្តការណ៍ time flies កាល​ពី​ម៉ោង​១២​រំលងអាធ្រាតព្រឹកមិញនេះ Apple បាន​ប្រកាស​ចេញ​នូវ iPad Air ជំនាន់ថ្មី​ដែលមានរូបរាងដូច iPad Pro។ ដោយឡែកApple Watch Series 6 ក៏ជាផលិតផលថ្មីធំមួយ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ពិសេស Apple Event យប់នេះដែរ។

Apple Watch Series 6 ពុំសូវមានការផ្លាស់ប្ដូរច្រើន ពីជំនាន់មុនទេ ប៉ុន្តែ នៅក្នុងនោះ ក្រុមហ៊ុនបានណែនាំនូវ WatchOS ជំនាន់ទី 7 ជាមួយផ្ទៃប្រើប្រាស់ថ្មី កាន់តែងាយស្រួលមើល អាចផ្លាស់ប្ដូរផ្ទៃបង្ហាញបានច្រើន ដោយអាចធ្វើការកំណត់ដាក់រូបភាព Emoji ប្លែកៗ ឬជាប្រភេទទង់ជាតិ និងប្រើមុខងារបញ្ជាលើនោះ ក៏បានច្រើនដូចគ្នា។ Apple Watch ជំនាន់ថ្មីនេះ បង្ហាញខ្លួនមកជាមួយជម្រើស 2 ប្រភេទ គឺម៉ូឌែល GPS និងម៉ូឌែលប្រើស៊ីម LTE គួបផ្សំនឹងជម្រើសទំហំតួខ្លួន 40mm និង 44mm មានអេក្រង់ប្រភេទ Retina Display ដដែល ជាមួយមុខងារ Always-on Display ដំណើរការបានល្អប្រសើរ ភ្លឺជាងមុន 2.5 ដង។

ក្រុមហ៊ុន Apple នឹងដាក់លក់នាឡិកាឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី 18 ខែកញ្ញានេះតែម្តង ដោយទទួលបានជម្រើសពណ៌ថ្មីៗ ដូចជាពណ៌ខៀវ និងក្រហម រួមទាំងពណ៌ខ្មៅ និងពណ៌មាស គួបផ្សំប្រភេទខ្សែនាឡិកាស៊េរីថ្មី ឬហៅថា Solo Loop Band ជាមួយតម្លៃចាប់ពី ៣៩៩ ដុល្លារ ឡើងទៅ សម្រាប់ម៉ូឌែលប្រើប្រាស់ GPS ប្រភេទអាលុយមីញ៉ូមទំហំ 40mm ប៉ុណ្ណោះ ខណៈម៉ូឌែល LTE វិញ មានតម្លៃខ្ទង់ ៤៩៩ ដុល្លារ និងជម្រើសទំហំ 44mm នឹងបញ្ចេញលក់ក្នុងតម្លៃ ៤២៩ ដុល្លារ ឡើងទៅ។

ដោយ៖ Vireak