ក្រុមហ៊ុនអាកាសចរណ៍រុស្សី Aeroflot ចាប់ផ្តើមលក់សំបុត្រហោះហើរ ចេញទៅកាន់ប្រទេសមួយចំនួន

(អន្តរជាតិ)៖ តាមប្រភពសារព័ត៌មានរុស្សី បានផ្សាយនៅថ្ងៃនេះថា ក្រុមហ៊ុនយន្តហោះ Aeroflot បានចាប់ផ្តើមលក់សំបុត្រជូនដល់អ្នកដំណើរសម្រាប់ជើងហោះហើរ មកពីប្រទេសមួយចំនួន ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។

ដោយឡែកយន្តហោះសម្រាប់ បម្រើឲ្យការដឹកជញ្ជូនទំនិញ ក៏ចាប់ផ្តើមក្នុងអំឡុងពេលជាមួយគ្នាដែរ។

អ្នកនាំពាក្យ ក្រុមហ៊ុនលោកស្រី Yulia Spivakova បាននិយាយប្រាប់បណ្តាញព័ត៌មានថា កន្លងមកនេះក្រុមហ៊ុន បានបិទមិនឲ្យមានការហោះហើរពីជើងយន្តហោះនានា លើកលែងតែយន្តហោះក្រុមហ៊ុន Aeroflot មួយប៉ុណ្ណោះអាចហោះហើរដឹកអ្នកដំណើរជាជនជាតិរុស្សី ដែលរស់នៅឯក្រៅប្រទេស ដែលមានបំណងវិលចូលមកប្រទេសវិញ។

បើទោះបីជាមានកាបញ្ជាក់ អំពីការលក់សំបុត្រនេះក៏ដោយ ក៏រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ថា ប្រទេសណាមួយដែលត្រូវទទួលបានការអនុញ្ញាតឲ្យហោះហើរបែបនេះ ។

ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានផ្សាយថា ទីក្រុងដែលនឹងត្រូវអនុញ្ញាតឲ្យមានការហោះហើរទៅកាន់ទីនោះគឺក្រុងFrankfurt ,Vienna, Amsterdam,  Barcelona,  Milan , New york និងទីក្រុងLos Angales៕ ដោយ៖សារឹទ្ធ (Micheal)