របរជួញដូរសរីរាង្គតម្រងនោម នៅអេហ្ស៊ីប គួរឲ្យតក់ស្លុតខ្លាំងណាស់

(អន្តរជាតិ)៖ តាម BBC បានផ្សាយឲ្យដឹងថា ពួកគេបានធ្វើការផលិតឯកសារ ដោយបានសម្ភាសន៍ជាមួយអ្នករកស៊ីជួញដូរសរីរាង្គតម្រងនោមមនុស្ស ដែលឈ្មួញម្នាក់នោះបាននិយាយថា ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ ពួកគេប្រមូលបានពី២០ ទៅ៣០ករណី នៃការជួញដូរសរីរាង្គផ្សេងៗគ្នារបស់មនុស្ស។

អ្នករកស៊ីជំនួញនេះបានបានឲ្យដឹងទៀតថា អ្នកដែលលក់សរីរាង្គរបស់ខ្លួន ភាគច្រើនគឺមកពីជនចំណាកស្រុកអាហ្វ្រិក និងជនភៀសខ្លួនមកពីប្រទេសអេហ្ស៊ីប ដែលត្រូវការប្រាក់ សម្រាប់ការចេញដំណើរទៅកាន់ប្រទេសអឺរ៉ុប។

ប៉ុន្តែក៏មានជនរងគ្រោះជាច្រើននាក់ដែរ ដែលបានវះកាត់យកចេញរួចទៅហើយ តែមិនទាន់បានទទួលលុយពីឈ្មួញនៅឡើយទេ ដោយសារតែអាជ្ញាធរតាមចាប់ខ្លួនពីបទឧក្រឹដ្ឋនេះហើយ ក៏នាំគ្នារត់គេចខ្លួនទាំងអស់គ្នាតែម្តង។

រដ្ឋាភិបាលអេហ្ស៊ីបបាននិយាយថា ខ្លួនកំពុងតែចាត់វិធានការក្តៅគគុកដោយការសហការជាអន្តរជាតិ ដើម្បីបង្ក្រាបករណីឧក្រឹដ្ឋនេះ៕ ដោយ៖សារឹទ្ធ(Micheal)