អ្នកដឹកនាំរឿងនីហ្សេរីយ៉ា ២នាក់ ប្រឈមនឹងការជាប់គុក បើនៅតែចចេសដាក់បញ្ចាំងរឿង ទំនាក់ទំនងស្នេហាអ្នកស្រលាញ់ភេទដូចគ្នា

(អន្តរជាតិ)៖ អ្នកដឹកនាំរឿងជនជាតិនីហ្សេរីយ៉ា ពីរនាក់ ទំនងជាអាចនឹងត្រូវជាប់គុក ប្រសិនបើពួកគេនៅតែរឹងទទឺងជាមួយការព្រមាន ពីសំណាក់រដ្ឋាភិបាល កុំឲ្យចាក់បញ្ចាំងខ្សែភាពយន្តរឿង Ife ដែលពួកគេផលិតឡើង និយាយអំពីសេចក្តីស្នេហាដ៏ស្មោះស្ម័គ្រ រវាងអ្នកស្រឡាញ់ភេទដូចគ្នាមួយគូ។

ផលិតករលោក ប៉ាមេឡា អាឌី និងអគ្គនាយកផលិតកម្មលោក អ៊ូយ៉ាឌូ អេទីម បានសម្រេចចិត្តថានឹងដាក់ស្នើសុំចាក់បញ្ចាំងរឿងនេះ ឲ្យទាល់តែបាន ទោះជាមានបញ្ហាអ្វីក៏ដោយ ប៉ុន្តែគណៈកម្មកាត្រួតពិនិត្យភាពយន្ត បាននិយាយថា មិនអាចធ្វើអីចឹងបានទេ ហើយក៏គ្មានអ្នកណាហ៊ានអនុញ្ញាតឲ្យបញ្ចាំងដែរ ព្រោះវារំលោភច្បាប់ប្រទេស ដែលហាមដាច់ខាត ការរួមភេទដូចគ្នាហើយ។

រឿង Ife បានរៀបរាប់ពីស្ត្រី២នាក់ បានធ្លាក់ទៅក្នុងចំណងនៃសេចក្តីស្នេហាជាមួយគ្នា ហើយគេបានចំណាយពេលដល់ទៅ ៣ថ្ងៃ ដើម្បីបានក្រេបជញ្ជក់រសជាតិទឹកឃ្មុំជាមួយគ្នាទៀតផង។

បន្ទាប់មកសេចក្តីស្នេហារបស់ពួកគេ ក៏បានក្លាយទៅជាការសាកល្បងមួយ សម្រាប់ក្រុមគ្រួសារ ដែលស្រឡាញ់ភេទដូចគ្នាហើយ ដែលវាក៏កំពុងតែកើតមានយ៉ាងពិតប្រាកដ នៅក្នុងប្រទេសនីហ្សេរីយ៉ានេះឯង៕ ដៅយ៖សារឹទ្ធ (Micheal)