ព្រមានទុកឲ្យហើយ បើ Roy Jones Jr ហ៊ានព្រហើនមែន ម៉ៃថៃសាន់ នឹងវាយអុកគូទលើរេញហើយ

(អន្តរជាតិ)៖ អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់លំដាប់ Heavyweight លោក ដានី វីលៀម ដែលធ្លាប់បានទទួលជ័យជំនះក្នុងការផ្តួលម៉ៃ ថៃសាន់ កាលពីឆ្នាំ២០០៤ បាននិយាយប្រាប់ RT Sport ថា Roy Jones កុំព្រហើនឲ្យសោះ ប្រសិនជាខ្លួនចង់ប្រកួតជាមួយ ម៉ៃ ថៃសាន់មែន លោកឯងប្រាកដជាដួលលើក្តារេញ ក្រោកលែងរួចជាមិនខានឡើយ។

អ្នកទាំង ២គ្រោងនឹងឡើងប្រកួតគ្នា ជាកិត្តិយសនៅខែវិច្ឆិកាខាងមុខនេះ ហើយដែលកីឡាកបដានី វីលៀម បានព្រមានបន្ថែមទៀតថា កណ្តាប់ដៃ ម៉ៃ ថៃសាន់ រឹងដូចថ្មអីចឹង។

ក្នុងវ័យ ៤៧ឆ្នាំប ដានី វីលៀម បានទទួលស្គាល់ថាកណ្តាប់ដៃ ថៃសាន់ធ្ងន់ដូចញញួរដែក ដូចនេះគ្មានអ្នកណាអាចមើលស្រាល ឬធ្វេសប្រហែសជាមួយគាត់បានឡើយ សូម្បីតែ Royក៏ដោយ៕ ដោយ៖សារឹទ្ធ(Micheal)