ប្លែកទៀតហើយ ….អ្នកណាប្រឆាំងបម្រាម តម្រូវឲ្យទៅជីករណ្តៅកប់ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩

(អន្តរជាតិ)៖ រឿងរ៉ាវនេះកំពុងតែត្រូវបានអនុវត្តន៍ នៅកោះចាវ៉ា ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។

អាជ្ញាធរមូលដ្ឋាន បានប្រកាន់យកវិធានការមួយយ៉ាងម៉ត់ចត់បំផុត គឺបើអ្នកណាម្នាក់ហ៊ានរំលោភបំពាន ទៅលើបម្រាមទាក់ទឹននឹងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ អ្នកនោះ ត្រូវទទួលទោស គឺទៅជីករណ្តៅទុកកប់សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដនោះតែម្តង។

ថ្មីៗនេះ លោកចៅហ្វាយស្រុកនៃកោះចាវ៉ាខាងកើត បានបញ្ជា ឲ្យជនល្មើសនឹងបម្រាមនេះ ចំនួន៨នាក់ជីករណ្តៅកប់សាកសពអ្នកជំងឺកូវីដ ហើយនេះជាទណ្ឌកម្មសម្រាប់អ្នកដែលរឹងទទឹង មិនព្រមពាក់ម៉ាស់ក្នុងទីសាធារណៈ។

នៅប្រទេសឥណ្ឌូណេស៊ីមានអ្នកឆ្លងជម្ងឺដ៏កាចសាហាវនេះចំនួន ២២១,៥២៣នាក់ និងអ្នកស្លាប់មានចំនួន៨.៨៤១នាក់៕ ដោយ៖សារឹទ្ធ(Micheal)