លោកត្រាំ គឺជាអ្នកធ្វើឲ្យជោគជ័យ នូវទំនាក់ទំនងរវាងអ៊ីស្រាអែល ជាមួយបារ៉ែន និងអារ៉ាប់អេមីរ៉ាត

(អន្តរជាតិ)៖ លោកដូណាល់ ត្រាំ បាននិយាយនៅក្នុងពិធីចុះកិច្ចព្រមព្រៀង រវាងរដ្ឋ២ ក្នុងតំបន់ឈូងសមុទ្រ គឺអារ៉ាប់អេមីរ៉ាត់ និងប្រទេសបារ៉ែន ជាមួយអ៊ីស្រាអែល ថាជាជោគជ័យថ្មីមួយ ហើយទំនាក់ទំនងប្រទេសទាំង៣នេះ មានលក្ខណៈជាប្រវត្តិសាស្ត្រ។

លោកត្រាំ គឺជាអ្នកសម្របសម្រួល ឲ្យមានទំនាក់ទំនងរវាងប្រទេសទាំង៣នេះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ពិភពលោក ពិសេសបណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រ។

មកដល់ពេលនេះ មានប្រទេសចំនួន៣ និងនៅអារ៉ាប់ មានប្រទេស៤ បានទទួលស្គាល់អ៊ីស្រាអែល ចាប់តាំងពីប្រទេសនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨។

លោកត្រាំ សំដែងក្តីសង្ឃឹមថា ប្រទេសដទៃទៀត និងធ្វើទៅតាមលំអានប្រទេសអារ៉ាប់អេមីរ៉ាត់ និងប្រទេសបារ៉ែន ប៉ុន្តែប្រជាជនប៉ាឡេស្ទីន បានសំដែងការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលជម្លោះមិនទាន់បានដោះស្រាយមបែរជាមានបញ្ហានេះកើតឡើង។

ទាំងប៉ាឡេស្ទីន និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រដទៃទៀត រួមទាំងអ៊ីរ៉ង់ផង បានហៅទង្វើនេះថា ជាអំពើក្បត់យ៉ាងជាក់លាក់៕ ដោយ៖សារឹទ្ធ(Micheal)