តារាល្បីៗចេញបទភ្ជុំបិណ្ឌព្រាត តែមកផ្ទុះខ្លាំង ពាក់មី ឯណេះទៅវិញ (មានវីដេអូ)

ហាក់មិនឱ្យចាញ់ជាមួយនឹងកំពូលតារាចម្រៀងល្បីៗប៉ុន្មាន កំពូលតារាកំប្លែងលោក ពាក់​មី ក៏បានចេញបទចម្រៀងអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះដែរ។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺបទចំណងជើង “សុំម៉ាញិប” របស់តារាកំប្លែងកូនបីរូបនេះមានអ្នកទស្សនាក្នុងគណនីផេកផ្លូវការរបស់ផលិតកម្ម ថោន រហូតដល់ជាង ១ លានដងឯណោះត្រឹមតែរយៈពេល ២៤ ម៉ោងដំបូងតែប៉ុណ្ណោះ។

ថ្លែងក្នុងក្ដីរំភើបនៃការគាំទ្រដ៏លើសលុបនេះ​នាយ ពាក់មី ក៏បានធ្វើការថ្លែងអំណរគុណផងដែរ ដល់បងប្អូនទូទាំងប្រទេសដែលបានគាំទ្ររូបលោករហូតមក។ ចង់ដឹងថាបទ “សុំម៉ាញិប” របស់លោក ពាក់មី មានអត្ថន័យអប់រំ និងកំប្លែងប្លែកអារម្មណ៍យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ៖ ភូមិន្ទ