TOP NEWS៖ អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនដល់ជាង ៣០.៣លានករណី, ពោលគឺត្រឹមតែ ២៤ម៉ោង មានករណីឆ្លងថ្មីជាង ៣០ម៉ឺននាក់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោងព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៣០,៣២៩,៩៧៥ករណី ហើយក្នុងនោះមនុស្សសរុប ៩៥០,០៨២នាក់ស្លាប់ និងជាង២២,០១៨,១១៨លាននាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង អ្នកឆ្លងនូវវីរុសនេះ កើតមានរហូតដល់ ៣០២,៥៨៨នាក់។
ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ២៩លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ ៦.៨លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២០ម៉ឺននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីរហូតដល់ជាង ៤ម៉ឺនករណី និងស្លាប់ ៨០៦នាក់។

តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥ហើយ៕ ដោយ៖ Micheal