ម៉ាស៊ីន​លាយថ្នាំ​៩​គ្រឿង​ ពុ​ម្ភ​គ្រាប់​ថ្នាំ​១៨០ និង​សារធាតុ​ញៀនជាច្រើន​ ត្រូវបានកម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខចុះបង្ក្រាប​

​ភ្នំពេញ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ ដឹកនាំ​ដោយ​លោក​ សេង​ គឹ​ម​ឡាំង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​លេខ ​២៨៥AE0​ ផ្លូវ​៣៧១​ ក្រុម​ទី​៦​ ភូមិ​អូរ​បែក​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ុយ​ រ៉ា​ស៊ី​ ភេទ​ប្រុស​ (​ពុំ​មានការ​ឃាត់ខ្លួន​មនុស្ស​)​ កាលពី​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៣​និង​ ៣០​នាទី​ ។​

កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខបាន​រក​ឃើញ​ វត្ថុ​តាម​មួយ​ចំនួន​ រួម​មាន​ ៖​ សារធាតុ​មិន​ច្បាស់លាស់​៥០,២kg​ មេ​តំ​ហ្វេ​តា​មីន​១៨kg​ ,​កេ​តា​មីន ​៦០kg ​,​ម្ស៉ៅ​រូប​ពោត​មាន​ច្បាស់លាស់​៨០​កេះ​,​ម៉ាស៊ីន​លាយថ្នាំ​៩​គ្រឿង​ ,​ ជញ្ជីង​ថ្នឹង​០២​គ្រឿង​ ,​ ម្ស៉ៅ​មិន​ច្បាស់លាស់​៤៥kg​ ,ពុ​ម្ភ​គ្រាប់​ថ្នាំ​ ១៨០​ដើម​ និង​សម្ភារៈ​មួយ​ចំនួន​។

ចំណែកវត្ថុតាងត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនយកទៅរក្សាទុកហើយផ្ទះខាងលើត្រូវបានបិតជាបណ្តោះអាសន្ន។​