ក្រសួង​អំពាវនាវឱ្យ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គររន្ទះ និង​ខ្យល់​កន្រ្តាក់

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​អំពាវនាវ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គររន្ទះ និង​ខ្យល់​កន្រ្តាក់។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពីក្រសួង​បាន​សង្កេត​លើ​លក្ខណៈ​អាកាសធាតុរួចមក​ឃើញ​ថា៖ កម្ពុជា​បាន​នឹង​បន្ត​ស្ថិតក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធទាប​ ដែល​លាត​សន្ធឹង​មកពី​ប្រទេស​ថៃ ជួប​នឹង​សម្ពាធ​ខ្ពស់​នៅកម្ពុជា ក្នុង​អំឡុង​ចាប់ពីថ្ងៃទី៣ ដល់ទី ៥ ខែមេសា ដែល​ជា​ឥទ្ធិពល​ធ្វើឱ្យ៖
១. ចាប់ពីថ្ងៃទី ៣-៥ ខែមេសា នឹង​បន្ត​មាន​ភ្លៀង​កក់ខែ​ធ្លាក់ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម តែ​ពុំបាន​សាយភាយ​បាន​ល្អ​នោះទេ។
២. ឯ​សីតុណ្ហភាព​ស្ថិតក្នុង​កម្រិត​ពី ៣៣-៣៤​អង្សារសេ។ តែចាប់ពីថ្ងៃទី៦ ខែមេសាទៅ សីតុណ្ហភាព​នឹង​បន្ត​កើនឡើង​វិញ៕