បែកធ្លាយសារឆ្លើយឆ្លងរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត រឿងចង់ជួបសម្តេចតេជោស្ងាត់ៗនៅទីក្រុងទីក្រុងស៊ីដនី ឆ្នាំ២០១៨

(ភ្នំពេញ)៖ យោងតាមប្រភព គេហទំព័រសារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានទម្លាយសារសំងាត់មួយរវាង លោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងចង់ជួប និងរាយការណ៍ព័ត៌មានសំងាត់ជូនសម្តេច នៅពេលលោកទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

សារឆ្លងឆ្លើយមានខ្លឹមសារដូចតទៅ៖
ច័ន្ទបុត្រ៖ ក្មួយជាទីស្រឡាញ់! ខ្ញុំអាចសុំជួប ពុក (សម្តេចតេជោ ហ៊ុន សែន) នៅទីក្រុងស៊ីដនីបាន។ ប្រសិនបើក្មួយយល់ថា នេះជាគំនិតល្អ សុំក្មួយឲ្យខ្ញុំដឹងផង។ សូមអរគុណច្រើន។

ម៉ាណែត៖ តើពូមកដល់ ស៊ីដនី ពេលណាដែរ?
ច័ន្ទបុត្រ៖ ខ្ញុំគ្រោងទៅដល់ប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែមីនា; ហើយនឹងអាចមានពេលជួបនៅក្រោយថ្ងៃទី១៥ ខែមីនា។

ម៉ាណែត៖ ប្រសិនបើពូមានពេលជួបមួយភ្លែតដើម្បីពិសារកាហ្វេជាមួយគ្នាបាន នៅចំថ្ងៃទី១៥ សុំឲ្យខ្ញុំដឹងផង។ បើមិនអញ្ចឹងទេ យើងអាចជួបនៅក្រោយប្រជុំសំណេះសំណាលធំ ប្រសិនបើមានពេល។

ច័ន្ទបុត្រ៖ ជួបគ្នានៅចំថ្ងៃទី១៥ នៅក្រោយប្រជុំសំណេះសំណាលធំ ប្រហែលដូចជាហិកហាក់បន្តិច។ ប្រសិនបើក្មួយអាចធ្វើបាន យើងអាចជួបនៅយប់ថ្ងៃអាទិត្យ ឬព្រឹកថ្ងៃច័ន្ទ។ ខ្ញុំត្រូវវិលត្រឡប់ទៅ វ៉ាស៊ីងតោន DC សហរដ្ឋអាមេរិកវិញ នៅថ្ងៃច័ន្ទថ្ងៃត្រង់៕ ដោយ៖ Micheal